ការស្ទង់មតិ៖លោក Starmer ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ខណៈគណបក្សអភិរក្សនិយម ប្រឈមនឹងការបរាជ័យដ៏ធ្ងន់ធ្ងរ

2024/07/05 03:11:44 pm        242

ការស្ទង់មតិកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា បានបង្ហាញថា លោក គៀរ ស្តាមើ (Keir Starmer) នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសដោយគណបក្សការងាររបស់លោកអាចនឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភា ខណៈគណបក្សអភិរក្សរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak ត្រូវបានព្យាករណ៍ថានឹងទទួលរងការបរាជ័យដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ។

គណបក្សការងារ ឆ្វេងនិយមកណ្តាលកំពុងឈានទៅរកការដណ្តើមបានអាសនៈ ៤១០ ក្នុងចំណោមអាសនៈសរុបនៅក្នុងសភាចំនួន៦៥០ ដែលជាការបញ្ច្រាសដ៏គួរឱ្យភ្ញាក់ផ្អើលខុសពីរយៈពេល៥ ឆ្នាំមុននៅពេលដែលគណបក្សនេះ បានបរាជ័យដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ ១៩៣៥ មក ។

លទ្ធផលនឹងផ្តល់ឱ្យគណបក្សការងារនូវអាសនៈចំនួន១៧០លើសំឡេងភាគច្រើនដាច់ខាត ហើយនឹងឈានដល់ការបញ្ចប់ការដឹកនាំ រយៈពេល ១៤ ឆ្នាំនៃរដ្ឋាភិបាលដឹកនាំដោយគណបក្សអភិរក្សនិយមកាន់តែមានភាពច្របូកច្របល់។

លោក ស្តាមើ (Starmer) បាននិយាយនៅលើបណ្ដាញសង្គម X ថា ចំពោះអ្នកគ្រប់គ្នាដែលបានធ្វើយុទ្ធនាការសម្រាប់បក្សការងារនៅក្នុងការបោះឆ្នោតនេះ ចំពោះអ្នកគ្រប់គ្នាដែលបានបោះឆ្នោតឱ្យយើង ហើយដាក់ការជឿជាក់របស់ពួកគេចំពោះគណបក្សការងារដែលបានផ្លាស់ប្តូររបស់យើង សូមអរគុណ ។

គណបក្សរបស់លោក Sunak ត្រូវបានគេព្យាករណ៍ថានឹងដណ្តើមបានត្រឹមតែ ១៣១ អាសនៈប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីអាសនៈចំនួន៣៤៦ ពេលដែលសភាត្រូវបានរំលាយ ខណៈអ្នកបោះឆ្នោតដាក់ទណ្ឌកម្មលើក្រុមអភិរក្សសម្រាប់វិបត្តិនៃការចំណាយខ្ពស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងអស្ថិរភាពជាច្រើនឆ្នាំ និងការដណ្ដើមអំណាចគ្នា ដែលបានមើលឃើញនាយករដ្ឋមន្ត្រីដល់ទៅ៥រូបផ្សេងគ្នាចាប់តាំងពីឆ្នាំ ២០១៦ មក៕




អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm