ផ្លូវជនបទនៅទូទាំងប្រទេស កំពុងត្រូវបានកែលម្អ និងថែទាំ ដើម្បីជួយសម្រួល​ដល់​ជីវភាពពលរដ្ឋ

2024/07/05 03:48:20 pm        367

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននិង​កំពុង​ធ្វើ​ការ​កសាង​ជួស​ជុល​កែ​លម្អ នូវផ្លូវជនបទនានា ឱ្យប្រែក្លាយទៅជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាល​គ្រួស​ក្រហម​ជាដើម ដែលការអភិវឌ្ឍទាំងអស់នេះ កំពុងជួយជំរុញកំណើនសេដ្ឋកិច្ច របស់ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជាពិសេសពលរដ្ឋនៅតំបន់ជនបទ។

 

ក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតម្លៃផ្លូវចំនួន ៥ខ្សែ និងជួប​សំណេះ​សំណាល​អាជ្ញាធរ និងពលរដ្ឋ ក្នុងខេត្តព្រៃវែង ខេត្តកណ្ដាល និងខេត្តសៀមរាប នាថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិង​កំពុង​ខិតខំ​អភិវឌ្ឍ​ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខ ដោយបានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា​ឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុង​គោល​ដៅ​អភិវឌ្ឍ​ប្រទេស ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ឯកឧត្តមបានបន្តទៀតថា ជាមួយនេះ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និង​ជំរុញ​ការ​អនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ រួមមាន ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និង​ផ្លូវ​ដី​ល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង, ទី២. កែ​លម្អ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​របស់​សហគមន៍ជនបទ តាមរយៈការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជន​បទ​១០០ភាគរយ, ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ​មូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់​ចំណូល​បន្ថែម​ ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជា​ពិសេស​ការ​ពង្រឹង​តួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ និងទី៤. ការ​ពង្រឹង​ស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព​មន្ដ្រី​រាជ​ការ​គ្រប់​លំ​ដាប់​ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បី​ចូល​រួម​ចំណែក​អនុវ​ត្ត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

 

ជាមួយនេះ គណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យ​ជួយថែទាំផ្លូវនេះ ឱ្យបានដិតដល់ ដើម្បីធានាថា អាចប្រើប្រាស់បានយូរអង្វែង បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ។

 គួរបញ្ជាក់ថា ផ្លូវទាំង៥ខ្សែ ស្ថាបនាដោយនាយកដ្ឋានកងវិស្វកម្ម នៃក្រសួងការពារជាតិ មាន​ការ​ចូល​រួម​ពីឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ក្នុងការចូលរួមចុះពិនិត្យវាយតម្លៃផងនោះ មាន​ទី១. ផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង២ ៨០០ម៉ែត្រ មានស្ថាបនា​លូ​មូល​មុខ​ពីរ​ចំនួន​១​កន្លែង និងលូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិតាគោក ឃុំល្វា ទៅភូមិពាយនាយ ឃុំ​ក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ទី២. ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០​ម៉ែត្រ ស្ថាបនាលូមូលមុខមួយចំនួន ៤កន្លែង ស្ថិតនៅភូមិក្តីស្គា ឃុំជៃកំពត ទៅភូមិ​គោក​សំពៅ ឃុំក្រាំស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ទី៣. ផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ១២០​ម៉ែត្រ ស្ថិតនៅភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៤. ផ្លូវ​ក្រាល​កៅ​ស៊ូ DBST ចំនួន ២ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ និងស្ថាបនាលូមូលមុខមួយចំនួន ២​កន្លែង ស្ថិតនៅភូមិតាយ៉ុន ទៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm