មន្ត្រីជាន់ខ្ពស់៖ អាមេរិក មើលឃើញ «ការទម្លាយភាពទាល់ច្រក» ក្នុងកិច្ចចរចាអ៊ីស្រាអែល និងក្រុមហាម៉ាស

2024/07/05 03:53:20 pm        290

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ថា ក្រុមហាម៉ាស បានធ្វើការកែតម្រូវក្នុងជំហររបស់ខ្លួនជុំវិញកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរដ៏មានសក្តានុពលជាមួយអ៊ីស្រាអែល ដោយបង្ហាញក្តីសង្ឃឹមថា វានឹងនាំទៅរកកិច្ចព្រមព្រៀងមួយដែលនឹងក្លាយជាជំហានឈានទៅរកបទឈប់បាញ់អចិន្ត្រៃយ៍។

មន្ត្រី បាននិយាយថា ការឆ្លើយតបចុងក្រោយបំផុតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនគឺ «ជំរុញដំណើរការឆ្ពោះទៅមុខ និងអាចផ្តល់មូលដ្ឋានសម្រាប់ការបិទបញ្ចប់កិច្ចព្រមព្រៀង» ខណៈបានបញ្ជាក់ថា វាពុំមានន័យថា កិច្ចព្រមព្រៀងមួយទំនងជានៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះទេ ហើយការងារសំខាន់ នៅតែស្ថិតក្នុងជំហានអនុវត្ត។

មន្ត្រីដដែល បាននិយាយទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា យើងទទួលបានការទម្លាយភាពទាល់ច្រក ប៉ុន្តែនៅតែមានបញ្ហាលេចធ្លោមួយចំនួនទាក់ទងទៅនឹងការអនុវត្តកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀង មិនត្រូវបានគេរំពឹងថានឹងត្រូវបិទបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានសម្រេចបញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីបន្តការចរចារដែលជាប់គាំងលើកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។

នៅពុំទាន់មានការបញ្ជាក់ណាមួយពីទីកន្លែងដែលគណៈប្រតិភូនឹងទៅ ឬតើនៅពេលណាដែលគណៈប្រតិភូ នឹងចាកចេញ ប៉ុន្តែសេតវិមានបាននិយាយថា លោក Biden បានស្វាគមន៍ការសម្រេចចិត្តនេះ ដើម្បីឲ្យក្រុមអ្នកចរចាអ៊ីស្រាអែល ចូលរួមជាមួយក្រុមអ្នកសម្របសម្រួល ក្នុងបំណងបិទបញ្ចប់កិច្ចព្រមព្រៀង។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm