ការ​បង់ពន្ធ គឺ​វិនិយោគ​ ដើម្បី​ប្រជាជន និង​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​

2021/04/27 02:59:58 am        28

​ភ្នំពេញ៖ តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ និយាយ​ថា ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ គឺជា​កាត​លី​ករ​ថ្មី នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ការ​ពង្រឹង​វប្បធម៌​នៃ​ការបង់ពន្ធ ឬ​ការចូលរួម​បង់ពន្ធ គឺជា​ការវិនិយោគ​ដើម្បី​ខ្លួនឯង ដើម្បី​ប្រជាជន និង​ដើម្បី​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​យើងទាំងអស់គ្នា។

​ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើង​នៅក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ និង​មជ្ឍមណ្ឌល​សេវាសាធារណៈ​ថ្មី នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ បានធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាច្រើន និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រមូល​ចំណូល ដោយ​មានការ​កំណើន​កើនឡើង​លើស​ផែន​ការជាប់​ជាប្រចាំ ជាក់​ស្តែង​នៅក្នុង​ឆ្នាំ​២០១៩ កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​លើស​ផែនការ​ជាង ២៣% ដែល​បញ្ហា​ទាំងនេះ គឺ​កើតឡើង​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បានដាក់​ឲ្យ​ដំណើរការ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​​​ឯកឧត្តម បន្តទៀតថា ចំណែក​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅពេលនេះ គឺជា​កាត​លី​ករ​ថ្មី​មួយទៀត នៃ​ការធ្វើ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ក្នុង​គោលដៅ​ជំរុញ​ប្រកបដោយ​តម្លាភាព និង​ការផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពល​រដ្ឋ ក៏​ពង្រឹង​វប្បធម៌​នៃ​ការបង់ពន្ធ ឬ​ការចូលរួម​បង់ពន្ធ គឺជា​ការ​វិនិយោគ​ដើម្បី​ខ្លួនឯង ដើម្បី​ប្រជាជន និង​ដើម្បី​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​យើងទាំងអស់គ្នា​, ប្រទេសជាតិ​រីកចម្រើន ពិតជា​ចៀស​មិន​ផុតពី​ចូល​បង់ពន្ធ​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​

​​ជុំវិញ​បញ្ហា​ប្រមូល​ចំណូល តាមរយៈ​ការចុះបញ្ជី និង​ការផ្ទេរ​កម្ម​សិទ្ធ​ផ្សេងៗ​, ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក លើក​ឡើងថា ចាប់តាំងពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ ២០២០ នេះ យានយន្ត​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​ជិត ៦លាន​គ្រឿង ដោយឡែក​ទោចក្រយានយន្ត​ជិត ៥ លាន​គ្រឿង ក្នុងនោះ ​សម្រាប់​រថយន្ត​មាន​៖ រថយន្ត​ធុន​ស្រាល​ជាង ៥០​ម៉ឺន​គ្រឿង រថយន្ត​ធុន​ធ្ងន់ ២៥ ម៉ឺន​គ្រឿង​។

ចំណែក​ការផ្តល់​ប័ណ្ណបើកបរ​បាន​ចំនួន​ជិត ២ លាន​ប័ណ្ណ ភាគច្រើន​ប្រភេទ​ឡាន​ទេសចរ​, ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ​ពី​ឆ្នាំ​២០១៧ ដល់ ២០២០ វិញ មាន​ចំនួន ១០ ម៉ឺន​គ្រឿង ដែល​បញ្ហា​ទាំងនេះ​គឺជា​ការប្រមូល​ចំណូល​សម្រាប់​ចូល​ថវិកា​ជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​យើង​ផងដែរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am