បានចាប់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅភាគខាងជើងប្រទេសឥណ្ឌា

2024/07/05 04:56:22 pm        218

នគរបាលឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែកក្កដាថា ពួកគេបានចាប់ខ្លួនមនុស្ស ៦ នាក់ពាក់ព័ន្ធនឹងហេតុការណ៍ប្រជ្រៀតជាន់គ្នានៅឯព្រឹត្តិការណ៍សាសនាហិណ្ឌូនៅរដ្ឋ ឧតារៈប្រទេស (Uttar Pradesh) ភាគខាងជើងប្រទេស ក្នុងសប្តាហ៍នេះ ដែលបណ្ដាលឲ្យមនុស្ស ១២១ នាក់ បានស្លាប់។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងភូមិ ផូលរ៉ៃ មូហ្គាល់ ហ្គារី (Phulrai Mughal Garhi)នៃស្រុក ហាតរ៉ាស់ (Hathras) នៃរដ្ឋ ឧតារៈប្រទេស (Uttar Pradesh) ជាទីដែលមនុស្សប្រហែល២៥០.០០០នាក់ បានប្រមូលផ្តុំគ្នា ដើម្បីស្តាប់ការទូន្មានខាងសាសនាពីលោក ស៊ូរ៉ាច ផាល ស៊ីញ (Suraj Pal Singh) ដែលត្រូវបានគេស្គាល់ថាជា ហូលបាបា (Bhole Baba)។

របាយការណ៍ដំបូងរបស់នគរបាលបាននិយាយថា ក្រុមអ្នករៀបចំព្រឹត្តិការណ៍បានទទួលការអនុញ្ញាតសម្រាប់ការប្រមូលផ្តុំមនុស្សត្រឹមតែ ៨០.000 នាក់ ប៉ុណ្ណោះ។

នគរបាលបាននិយាយថា បុរស ៤ នាក់ និងស្ត្រី ២ នាក់ដែលត្រូវបានចាប់ខ្លួន គឺជាមនុស្សជំនិតរបស់ លោកBaba ដែលចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នេះ ប៉ុន្តែបានរត់គេចខ្លួននៅពេលហេតុការណ៍ប្រជ្រៀតជាន់គ្នា បានកើតឡើង។

យោងតាមប្រភពក្រោយកើតហេតុ បានឲ្យដឹងថា ព្យុះធូលីដ៏ខ្លាំងក្លា បានបង្កឱ្យមានការភ័យស្លន់ស្លោនៅពេលមនុស្សកំពុងចាកចេញពីពិធីនោះ ដោយមានមួយចំនួនធ្លាក់ចូលលូទៀតផង៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm