សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិត​ក្បត់ជាតិបី​ជំនាន់ដែលជាមេបោកប្រាស់

2024/07/05 06:34:59 pm        308

ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បញ្ជាក់ថាសម្ទុះក្រុមមាននិន្នាការប្រឆាំងចូលគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែល​ជាមេឆបោក​ក្នុង​ក្តីស្រម៉ៃ​ជាមួយ​សមាជិក​របស់​ខ្លួន​។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឱ្យដឹងថា ការធ្វើ​នយោបាយ​រយៈពេល៣០ឆ្នាំ​របស់​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​ក្បត់​ជាតិ៣ជំនាន់មិនមានអ្វីដែលជាការពិត និងគោរពលទ្ធិប្រជាធិបតេយ្យនោះទេ ពោល​គឺ​ព្យាយា​មរកគ្រប់វិធីសាស្រ្តដើម្បីដណ្តើមអំណាយតាមរយៈផ្លូវមិនត្រឹមត្រូវ ជាក់ស្តែងដូ​ច​ជា​ករណី​អំឡុង​ឆ្នាំ២០១៣ ដឹកនាំប្រជាពលរដ្ឋ​អុក​ឡុក​នឹង​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ក្រោយ​កា​រ​បោះឆ្នោ​ត​ជ្រើសតាំងតំណាងរាស្រ្តនាពេលនោះ។

ឯកឧត្តមបានចាត់​ទុកអំពើទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់កន្លងទៅ ជាពិសេស​ការ​ប្រឆាំង​លើ​គម្រោង​ព្រែកជីកហ្វូណនតេជោ គ្រាន់តែដង្ហើមជីវិតនយោបាយចុងក្រោយ ក្នុងន័យ​បំពុល​សង្គម និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ឯកឧត្តម អះអាងថា ទណ្ឌិត​ក្បត់​ជាតិ​កំពុងនិរទេសខ្លួននៅក្រៅស្រុកនេះ ជាមេដឹកនាំឆបោកក្តីស្រម៉ៃជាមួយសមាជិកខ្លួន ក្នុង​ការ​អូស​ទាញសមាជិកទៅប្រឆាំងផលប្រយោជន៍ជាតិ ដែលកត្តានេះ​នាំ​ឱ្យ​ចរន្ត​នៃ​ការ​ចាក​ចេញ​របស់​សមាជិក​ជាច្រើនផ្តាច់ខ្លួនរាប់តាំងពីសមាជិកថ្នាក់មូលដ្ឋាន។

ជាមួយគ្នា លោក ស៊ុត សារ៉េត ជាអណិកជនខ្មែរនៅប្រទេសអូស្រ្តាលី លើកឡើងថា ការ​ដឹកនាំ​នយោបាយ​របស់ទណ្ឌិតក្បត់ជាតិ គឺបានបោកប្រាស់ប្រជាពលរដ្ឋតាំងពីយូរអង្វែង និងមាន​ចេតនា​ឈ្នានីស សងសឹក ហើយមិនមែនជាចេតនាណាមួយជួយបំពេញចំណុចខ្វះខាតទេ តែបែរជាជាន់ពន្លិចប្រជាជនដើម្បីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

ទន្ទឹមគ្នា លោកស្រី ម៉ៅ សាវឿន អាណិកជនខ្មែរ-អូស្ត្រាលី បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រៅប្រ​ទេសឈប់ជឿតាមការធ្វើប្រជាភិថុតរបស់ទណ្ឌិតក្បត់ជាតិរត់ចោលស្រុកនេះ ហើយ​ត្រូវ​តាម​ដាន​ព័ត៌មានពីកម្ពុជា ឬអាចធ្វើដំណើរមកកម្ពុជា ដើម្បីមើល​ពី​ការ​អភិវឌ្ឍន៍​សម្បូរ​បែប​ជា​ពិសេស​ការទទួលចំណេះដឹងរបស់យុវជននៅកម្ពុជាមិនចាញ់នៅក្រៅប្រទេសនោះទេ។

សូមជម្រាបថា ក្រុម​មាន​និន្នាការ​ប្រឆាំងម​ក​ដល់​ពេល​នេះ​បាន​បន្ត​ផ្តាច់​ខ្លួន​ពីមួយ​ថ្ងៃទៅមួយថ្ងៃ រាប់តាំងពីសមាជិកមូលដ្ឋាន ក៏ដូចជាសមាជិក និងថ្នាក់ដឹកនាំនៅក្រៅប្រទេស ដើម្បី​ងាក​មក​រួម​រ​ស់​ជា​មួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និង​ប្រជាជន​ពិត​ប្រាកដ​៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm