គណបក្សប្រឆាំង នៅចក្រភពអង់គ្លេស គឺគណបក្សការងារ (Labour Party) បន្ទាប់ពីរយៈពេល ១៤ឆ្នាំ មិនមានឥទ្ធិពលផ្នែកនយោបាយ នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ បានផ្ដល់បរាជ័យយ៉ាងធំធេងឲ្យទៅក្រុមអភិរក្សនិយមដែលកំពុងកាន់អំណាច។
មេដឹកនាំគណបក្ស លោក Keir Starmer ឥឡូវនេះមានភាពប្រាកដប្រជា ក្នុងការក្លាយជានាយករដ្ឋមន្ត្រី នៅប៉ុន្មានម៉ោងខាងមុខនេះ ដោយជំនួសតំណែងលោក Rishi Sunak របស់គណបក្សអភិរក្សនិយម៕
