ក្រសួងបរិស្ថាន និងមន្ត្រីអាកាសធាតុរបស់ប្រទេសជប៉ុន បានចេញការព្រមានអំពីជំងឺសុរិយរោគសម្រាប់ខេត្តចំនួន២១ នៅថ្ងៃសុក្រនេះ ខណៈសីតុណ្ហភាពកើនឡើងលើសពី៣៥ អង្សាសេ ដែលត្រូវបានព្យាករណ៍ នៅក្នុងតំបន់ជាច្រើននៅភាគខាងលិច និងភាគខាងកើត ប្រទេសជប៉ុន។

ទីភ្នាក់ងារឧតុនិយមនិយាយថា សារធាតុបារត ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលនឹងគ្របដណ្តប់ភាគច្រើននៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន។
កម្រិតខ្ពស់នៅពេលថ្ងៃ ត្រូវបានគេព្យាករណ៍ថានឹងហក់ឡើងដល់៣៧អង្សាសេ នៅក្នុងខេត្តជាច្រើន។ សីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថា នឹងឡើងដល់៣៦អង្សារ នៅទីក្រុង តូក្យូភាគកណ្តាល ទីក្រុងហ្វូគូស៊ីម៉ា ហ្វូគួយ និងក្យូតុ។

អាជ្ញាធរកំពុងអំពាវនាវដល់ប្រជាជន ឱ្យចៀសវាងការហាត់ប្រាណទាំងខាងក្រៅនិងក្នុងអគារដែលគ្មានម៉ាស៊ីនត្រជាក់។
ប្រជាជន ក៏ត្រូវបានណែនាំឱ្យចៀសវាងការចេញទៅខាងក្រៅ ដែលមិនចាំបាច់។ ពួកគេត្រូវផឹកទឹកឱ្យបានញឹកញាប់ ទោះបីជាមិនស្រេកទឹកក៏ដោយ និងកុំស្ទាក់ស្ទើរក្នុងការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះ។