លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ជំរុញឲ្យក្រុមការងារគណបក្សមូលដ្ឋានស្រុកកណ្ដាលស្ទឹង បន្តយកចិត្តទុកដាក់ពីតម្រូវការប្រជាពលរដ្ឋមូលដ្ឋាន

2024/07/05 09:16:11 pm        171

លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង និងសមាជិកសមាជិកា អ្នកព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង១០០នាក់។

ក្រោយពីស្ដាប់របាយការណ៍ស្វាគមន៍ និងសភាពការណ៍មូលដ្ឋានដោយប្រធានគណបក្សស្រុករួចហើយនោះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្ដូរផ្តាច់ចំពោះប្រទេសជាតិ។ លោកអ្នកឧកញ៉ាបណ្ឌិតបានកោតសរសើរក្រុមការងារគណបក្សស្រុក-ឃុំទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារគណបក្ស ចូលរួមការងារសង្គម ដែលធ្វើឱ្យប្រជាជនកាន់តែទទួលយក និងកោតសរសើរចំពោះសមិទ្ធផលនានា។ 

លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា សាមគ្គីភាព និងការឯកភាពផ្ទៃក្នុងដ៏រឹងមាំរាប់​ពី​ថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល គឺជាបុព្វហេតុដ៏ចម្បងមួយ ដែលនាំឱ្យគណបក្សប្រជាជន​កម្ពុជាតែងឈ្នះលើសមរភូមិប្រជាធិបតេយ្យ និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់​ប្រជាពលរដ្ឋរាល់ពេលបោះឆ្នោត។

លោកអ្នកឧកញ៉ា បានថ្លែងបន្ត ថា ជោគជ័យដែលទទួលបាននេះ កើតចេញពីស្មោះស្ម័គ្រ កើត​ចេញពីទឹកចិត្តគោរពស្រឡាញ់ និងការរួមចំណែក​ដ៏ធំធេងមិនអាចខ្វះបានរបស់​មន្ត្រី​គណ​បក្ស​ស្រុក និងឃុំទាំងអស់ក្នុងស្រុកកណ្តាលស្ទឹង។ ដោយកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតនៅតែមានជាបន្ត​បន្ទាប់។ ដូច្នេះកិច្ចប្រឹងប្រែងដណ្តើមយកបេះដូងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក៏គ្មានទីបញ្ចប់​នោះ​ដែរ។ 

ដើម្បីបន្តរក្សាបានការគាំទ្រ និងការពេញចិត្តពី​សំ​ណាក់​ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងបម្រើការងារ​នៅ​ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ​ប្រសើរ ហើយត្រូវចៀសវាងឱ្យបានដាច់ខាតការយកប្រាក់កម្រៃក្រៅសេវាពីប្រជាពលរដ្ឋ។ លោកអ្នកឧកញ៉ាបណ្ឌិតបានលើកទឹកចិត្ត និងសំណូមពរឱ្យក្រុមការងារទាំងអស់បន្តខិតខំបម្រើប្រជាពលរដ្ឋ ពង្រឹងសតិអារម្មណ៍ និងបង្កើនសមត្ថភាពបន្ថែមសម្រាប់កសាងប្រទេសជាតិឱ្យកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោកអ្នកឧកញ៉ាបណ្ឌិត ក៏បាននាំមកនូវ ថវិកា​ប្រមាណជា ៥៩លានរៀលដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងមូលដ្ឋានស្រុកកណ្ដាលស្ទឹងនេះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm