រថយន្តធន់ធំជាច្រើនគ្រឿង​ដឹកខ្សាច់ធ្លាក់តាមបណ្ដោយផ្លូវជាតិលេខ៦A កំពុងបង្កផលប៉ះពាល់​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាញឹកញាប់

2021/08/24 07:38:16 pm        728

ភ្នំពេញ ៖ រថយន្តធន់ធំជាច្រើនគ្រឿងដឹកខ្សាច់មិនបានគ្របឲ្យបានត្រឹមត្រូវ ធ្វើដីខ្សាច់ធ្លាក់រាយប៉ាយ​តាមបណ្ដោយផ្លូវជាតិលេខ៦A អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារលោក ឃ្លាំង ហួត មិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់សាលារាជធានី​ភ្នំពេញ​នៅឡើងទេ​ បណ្ដោយឲ្យរថយន្តធន់ធំដឹកខ្សាច់ធ្លាក់ និងទឹកខួរ​អណ្តែង​ចេញពីរថយន្តប្រឡាក់​​ពេញផ្លូវ​សាធារណៈ ​របស់រដ្ឋ។

គួរបញ្ជាក់ថា កន្លងមករហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តបាន​យកចិត្តទុក​ដាក់​យ៉ាងខ្លាំង ចំពោះបញ្ហាតាមដងផ្លូវ ដើម្បីសម្រួល​ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទោះជាយក្រុង ឬទីប្រជុំជនជាពិសេសរក្សា​ចិញ្ជើម​ផ្លូវ​ទុក​សម្រាប់អ្នកថ្មើជើង ឬជនពិការភាព​ធ្វើដំណើរ ។

ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ម្ដុំចំណុចស្ពានទី៧ និងទី៨ មូលដ្ឋានសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានទីតាំងដេប៊ូខ្សាច់ជាច្រើនកន្លែង រថយន្តដឹកដីខ្សាច់ធំៗ ​ចេញពីដេប៊ូខ្សាច់ បានដឹកខ្សាច់​មិនគោរពតាមការណែនាំរបស់អាជ្ញាធរ កំពុងតែប្រឈម​នឹង​គ្រោះថ្នាក់​ដល់អ្នក​ធ្វើ​ដំណើរជាយថាហេតុ បណ្ដាលមកពីរថយន្តដឹកខ្សាច់រាប់សិបគ្រឿង​តែងតែបើកប្រដេញ​បន្ត​កន្ទុយគ្នា​ជាខ្សែ​ និងដឹកដីខ្សាច់មិនមានការគ្របឲ្យ​បានត្រឹមត្រូវ​ធ្វើធ្លាក់ដីប្រឡាក់ពេញផ្លូវ។

បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅអមសងខាងផ្លូវជាតិលេខ៦A បាន​ត្អូញត្អែរ​ពី​សកម្មភាព​របស់​ក្រុមរថយន្តដឹកខ្សាច់ចេញពីដេប៉ូទាំងនោះ ដឹកផ្ទុក​គ្មានសណ្តាប់ធ្នាប់ ហូរហៀរទឹក ធ្លាក់ខ្សាច់​មក​លើផ្លូវ​បង្កឲ្យកើតមានគ្រោះថ្នាក់​ចរាចរណ៍ជា​​ញឹកញាប់ ជាពិសេសជាងនេះ​ទៅទៀត​នោះ ធ្វើឲ្យ​ហុយ​មក​ចូលផ្ទះ​សម្បែង​ពួកគាត់ បង្កឲ្យការរស់នៅរបស់ពួកគាត់ប្រឈម​គ្រោះថ្នាក់​ជាច្រើន​ដោយ​សារដេប៉ូខ្សាច់ទាំងនេះ ។

ប្រជាពលរដ្ឋបានបន្តទៀតថា ការរស់នៅរបស់ពួកគាត់សព្វថ្ងៃប្រៀប ដូចជារស់នៅលើគំនរខ្សាច់ ព្រោះរថយន្តដឹកខ្សាច់ចេញពីដេប៉ូហៀរហូរធ្លាក់គរពេញផ្លូវ នៅខាងមុខផ្ទះគាត់កើបមិនអស់ ចំណែកអ្នកធ្វើដំណើរដោយម៉ូតូជួបនូវផលវិបាកប្រឈមនឹងគ្រោះថ្នាក់​រអិលដួល បើ​មិន​ដូច្នេះ​គឺ​ហុយ​​ងងិតអួរអ័ព្វ ហុយចូលបាយសម្លរ​ចូលផ្ទះសម្បែង​ប៉ះពាល់ដល់មុខរបររកស៊ី​របស់ពួកគាត់​ជាពិសេសសុខភាពរស់នៅប្រចាំថ្ងៃ។

ជាចុងក្រោយ​ពលរដ្ឋ​សំណូម​និង​ស្នើសុំទៅដល់អាជ្ញាធរ ដែលពាក់ព័ន្ធមេត្តាជួយចុះពិនិត្យ​មើលដង​ផ្លូវជាតិ​លេខ៦A ផងចាប់ពីចំណុចស្ពានទី៨ មូលដ្ឋានសង្កាត់បាក់ខែង រហូតដល់​ផ្លូវបត់​ចូល​មហាវិថីឈ្នះឈ្នះ​នេះផង ព្រោះពលរដ្ឋអ្នករស់នៅអមសងខាងផ្លូវ រួមទាំងអ្នកធ្វើដំណើរ ជួបការ​លំបាកជាខ្លាំងណាស់៕

អត្ថបទ ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm