
ប្រទេសចិនបានបាញ់បង្ហោះក្រុមផ្កាយរណប Tianhui 5-02 ដោយជោគជ័យ នៅវេលាម៉ោង ៦:៤៩ព្រឹកថ្ងៃសុក្រ (ទី៥ ខែកក្កដា) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើង។
ក្រុមផ្កាយរណបត្រូវបានដឹកដោយយានចម្លង Long March-6 ដែលត្រូវបានកែប្រែ ហើយត្រូវបានដាក់ចូលក្នុងគន្លងតារាវិថីដែលបានគ្រោងទុក។
គួរបញ្ជាក់ថា ក្រុមផ្កាយរណបនេះនឹងត្រូវបានប្រើប្រាស់ម្រាប់ការគូសផែនទីភូមិសាស្ត្រ ការស្ទង់មតិធនធានលើដី ការពិសោធន៍វិទ្យាសាស្ត្រ និងគោលបំណងផ្សេងទៀត។ ហើយនេះគឺជាបេសកកម្មលើកទី៥២៧ 527 យានចម្លងស៊េរី Long March៕
