ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ ឯកឧត្តម-លោកជំទាវអគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកស្នងការរងទទួលផែនអន្តោប្រវេសន៍រាជធានី-ខេត្ត លោក-លោកស្រីនាយការិយាល័យ នាយការិយាល័យគ្រប់គ្រងជនបរទេស និងនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានី-ខេត្ត លោកនាយប៉ុស្តិ៍ច្រកទ្វារទាំងអស់ លោក-លោកស្រីប្រធានក្រុមផ្ដល់ទិដ្ឋាការទាំងអស់។




