គណៈកម្មាធិការជាតិ OVOP រៀបចំវេទិកាផ្គូផ្គង ដើម្បីលើកកម្ពស់អាជីវកម្មក្នុងស្រុក

2024/07/05 11:29:28 pm        61

ភ្នំពេញ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាផ្គូផ្គង រវាងអ្នកផលិត-អ្នកទិញ ដើម្បីជំរុញអភិវឌ្ឍអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នាំចេញនៅនឹងកន្លែង នឹងឈានទៅការនាំចេញទៅក្រៅ ខេត្ត និងក្រៅប្រទេស។

​ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងនៅក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត-អ្នកទិញ គម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក MSMEs និងនាំចេញនៅនឹងកន្លែង នៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា វេទិកាផ្គូផ្គងរវាងអ្នកផលិត-អ្នកទិញ ជាការចូលរួម ចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់ការកាត់បន្ថយភាពក្រីក្រ ពោលគឺការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិត ផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ ចលនាភូមិ១ផលិតផល១ (OVOP) ធ្វើការជាមួយអ្នកផលិតក្នុងស្រុក មានសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងសមាគមធុរកិច្ច ដើម្បីបង្កើនគុណភាព និង ទីផ្សារនៃផលិតផលក្នុងស្រុក។ 

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានកំពុងជំរុញធ្វើការលើការ កសាងបណ្តាញទីផ្សារ ដើម្បីឱ្យប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ផលិតផលក្នុងស្រុក ដើម្បី លក់បន្ត និងឈានទៅការនាំចេញ។ លើសពីនេះ, OVOP ក៏ជំរុញឲ្យមានទាក់ទងជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីកសាង បរិយាកាសអំណោយផល សម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន។ បញ្ហានេះនាំឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ក្នុងប្រទេស។

សូមបញ្ជាក់ថា វេទិកាធុរកិច្ច ការផ្គូផ្គងឆ្នាំ២០២៤ មានអ្នកចូលរួមមកពីបណ្តាខេត្តចំនួន៤រួមមាន៖ ខេត្តបន្ទាយមានជ័យ, កំពង់ធំ, សៀមរាប និងភ្នំពេញ, ក្នុងនោះក៏មានអ្នកចូលរួមមកពី៖ មីក្រូអាជីវកម្ម, សហគ្រាសធុនតូច និងមធ្យម, សហគមន៍, ម៉ាត, ផ្សារទំនើប, ភោជនីយដ្ឋាន, ខេធីវី, ផលិតករ, ហាងកាហ្វេ, តុការ, ផ្នួង, អាចារ្យ, គណៈកម្មាធិការជាតិ ចលនាភូមិ១ផលិតផល១ខេត្ត អាជ្ញាធរមូលដ្ឋាន, អង្គការក្រៅរដ្ឋាភិបាល, និស្សិតសាកលវិទ្យាល័យកសិកម្ម, ទេសចរណ៍, ឧស្សាហកម្ម, ពាណិជ្ជកម្ម, និងភាគីពាក់ ព័ន្ធផ្សេងៗទៀត៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm