ឯកឧត្តម លី កុសល ប្ដេជ្ញាជំរុញការអភិវឌ្ឍ ក្រោយសម្រេចបានសមិទ្ធផល​ប្រវត្តិសាស្ដ្រ​ក្នុង​អាណត្តិចាស់

2024/07/05 11:33:44 pm        257

ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហ័ន្ធកីឡាវាយសីកម្ពុជា បាន​ប្ដេជ្ញា​ជំរុញ​ការ​អភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ទាំងបច្ចេកទេស និងធនធានមនុស្ស ដើម្បីឆ្ពោះ​ទៅ​ប្រជែង​លទ្ធផលកាន់តែល្អប្រសើរជូនជាតិ បន្ទាប់ពីទទួលបានសមិទ្ធផលប្រវត្តិសាស្ដ្រក្នុងអាណត្តិចាស់ ឆ្នាំ២០២០-២០២៤ ដោយដណ្ដើមបានមេដាយមាសស៊ីហ្គេមលើកដំបូង កាលពីឆ្នាំ២០២៣ កន្លងទៅ ។

ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោត​គាំទ្រ​បន្ដ​ធ្វើ​ប្រធានសហព័ន្ធ អាណត្តិថ្មី អាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ នៅក្នុង​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយ​មាន​ការ​អញ្ជើញចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជាផងដែរ ។

ក្នុងនាមប្រធានសហព័ន្ធអាណត្ដិចាស់ បន្ដអាណត្ដិថ្មី ឯកឧត្តម លី កុសល បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្ដិចាស់ទាំងអស់ ដែលបាន​ខិត​ខំ​​ប្រឹង​ប្រែងជួយជ្រោមជែងសហព័ន្ធ រហូតសម្រេចបានសមិទ្ធផលជាច្រើន ទាំងក្នុងក្របខណ្ឌជាតិ និង​អន្ដរ​ជាតិ ពិសេសការសម្រេចបាននូវសន្ទស្សន៍មេដាយមាស ១គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែល​កំណត់​ដោយ​គណៈកម្មាធិការជាតិ CAMSOC ។

យ៉ាងណាមិញសហព័ន្ធនៅតែមានបេសកកម្មជាច្រើនទៀត ដែលត្រូវបន្ដយកចិត្តទុកដាក់លើការអភិវឌ្ឍ ទាំង​ធនធានមនុស្ស និងការងារបច្ចេកទេស ។ តាមរយៈនេះ ឯកឧត្តមបាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​មួយចំនួន ដែលបន្ដជំរុញការអភិវឌ្ឍ ក្នុងអាណត្តិថ្មី រួមមាន៖

១. ប្តេជ្ញារក្សាសាមគ្គីភាពឯកផ្ទៃក្នុងរបស់គណៈកម្មាធិកាប្រតិបត្តិ ដែលជាក្បាល​ម៉ាស៊ីន​ដឹកនាំ​ឱ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត

២. ខិតខំស្វែងរកប្រភពចំណូល ដើម្បីជួយឧបត្ថម្ភដល់កីឡាករនិងកីឡាការិនីសម្រាប់ការហ្វឹកហាត់ និង​ការ​ប្រកួត​ក្រៅពីថវិកាឧបត្តម្ភរបស់ក្រសួងអប់រំយុវជន និងកីឡា ។

៣. ខិតខំស្វែងរកគ្រូបរទេសបង្ហាត់បង្ហាត់ដល់កីឡាករកីឡាការិនី ដើម្បី​ទទួល​បាន​បច្ចេក​ទេស​ល្អៗ​បន្ថែម​ទៀត ។

៤. បង្កើនទំនាក់ទំនងស្អិតរមួតជាមួយក្រសួងអប់រំយុវជន និងកីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បីបញ្ជូនហ្វឹកហាត់រៀនសូត្រនៅក្រៅប្រទេសសម្រាប់ទទួលបានបទពិសោធន៍ និង​បច្ចេក​ទេស​ថ្មី​បន្ថែម​សក្កានុពលពីបណ្តាប្រទេសជឿនលឿនដូចជាប្រទេសចិន និងកូរ៉េជាដើម។

៥. បង្កើនទំនាក់ទំនងអន្តរជាតិឱ្យកាន់ស្អិតរមួតជាមួយបណ្តាប្រទេសដៃគូ

៦.ខិតខំកៀគរស្វែងរកថវិកាទិញសំបុត្រយន្តហោះសម្រាប់កីឡាករកីឡាការិនីចេញទៅប្រកួតនៅក្រៅប្រទេស ដែលជាការ​ពង្រឹង​សមត្ថភាព​ដ៏​សំខាន់​សម្រាប់​កីឡាករ​កីឡាការិនី​ក្នុង​ការ​ត្រៀមខ្លួន​ប្រជែង​ដណ្តើម​មេដាយ​ជូន​កម្ពុជា ចំពោះការប្រកួតកម្រិតតំបន់ ទ្វីបអាស៊ី និងពិភពលោក។

គួរដឹងថា សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិ អាណត្ដិទី៨ ក្រៅពីឯកឧត្តម លី កុសល ជា​ប្រធាន គឺមានឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានទី១ និងឯកឧត្តម ជាម សុភា អនុប្រធាន គ្រា​ដែលឯកឧត្តម កែវ រស់ ជាអគ្គលេខាធិការ អមជាមួយអគ្គលេខាធិការរង ២រូប រួមមាឯកឧត្តម ចេង ញ៉ាន់ និង លោក ជំទាវ កុសល សុវណ្ណមរកត ។ រីឯអគ្គហេរញ្ញិក គឺមានឯកឧត្តម កេង ភីរ៉ា និងសមាជិក ២រូបទៀត រួមមាន ឯកឧត្តម សុខ ប៉ាង និងឯកឧត្តម ម៉ុក សារឿន៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm