លោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelensky) បានអញ្ជើញរុស្ស៊ីឲ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពលើកក្រោយ បើទោះជាធ្លាប់ បាននិយាយពីមុនថា ខ្លួនអាចចូលរួមបាន លុះត្រាតែខ្លួនបោះបង់ចោលទឹកដីនៅអ៊ុយក្រែន។
លោកប្រធានាធិបតីអ៊ុយក្រែន បានបដិសេធមិនអញ្ជើញរុស្ស៊ី ឲ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពលើកដំបូង នៅប្រទេសស្វ៊ីស កាលពីខែមុន ដោយសារការព្រួយបារម្ភរបស់មន្ត្រីមួយចំនួន ដែលបានចោទសួរថាតើសន្តិភាពអាចសម្រេចបានដោយគ្មានវត្តមានរបស់ភាគីទាំងពីរដែរឬទេ?
កាលពីថ្ងៃពុធ លោក ហ្ស៊េឡិនស្គី បានបង្ហាញខ្លួន ដើម្បីបន្ទន់ជំហររបស់លោក ដោយទទួលស្គាល់ពីលទ្ធភាពនៃគណៈប្រតិភូរុស្ស៊ី ដែលនឹងចូលរួម។
លោក ហ្ស៊េឡិនស្គី បានប្រាប់សារព័ត៌មាន Bloomberg ថា៖«ប្រសិនបើកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ មានផែនការបញ្ចប់សង្រ្គាម ហើយយើងមានប្រទេសជាច្រើនទៀត យើងនឹងរៀបចំវា ហើយតំណាងរុស្ស៊ីត្រូវតែមានវត្តមាន»។