
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា ទាហានជ្រើសរើសប្រហែល ១៩ម៉ឺននាក់ បានចុះហត្ថលេខាលើកិច្ចសន្យាចូលបម្រើកងទ័ពរុស្ស៊ី មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៤ ។
លោក Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយថា អត្រាជ្រើសរើសទាហានមធ្យមបច្ចុប្បន្ន មានប្រហែល ១ពាន់នាក់ ក្នុង១ថ្ងៃ ។

លោកបន្តថា ពួកយើងនឹងបន្តការងារលើការផ្គត់ផ្គង់ទាហានជាប់កិច្ចសន្យាដល់កងម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី បន្ទាប់ពីមានបទបញ្ជាពីលោកប្រធានាធិបតីរុស្ស៊ី ហើយនៅថ្ងៃនេះ ពួកយើងបានសរុបការងាររយៈពេល ៦ខែកន្លងមកនេះ នៅក្រសួងការពារជាតិរុស្ស៊ី ។
គួរឲ្យដឹងថា រុស្ស៊ី បានលើកទឹកចិត្តពលរដ្ឋឲ្យចុះហត្ថលេខាចូលបម្រើជាតិ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន តាមរយៈការផ្តល់ប្រាក់ឈ្នួលលើសប្រាក់បៀវត្សរ៍ធម្មតា ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា ទីក្រុងម៉ូស្គូមិនចាំបាច់កេណ្ឌទ័ពនោះទេ ដោយសារតែពលរដ្ឋរុស្ស៊ីជាច្រើន បានចុះហត្ថលេខាដោយស្ម័គ្រចិត្ត ដើម្បីចូលបម្រើជាតិ ៕