
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា ទីក្រុងម៉ូស្គូ នឹងពុំប្រកាសបទឈប់បាញ់ជាដាច់ខាតនៅអ៊ុយក្រែន រហូតដល់ទីក្រុងគីវ ចាត់វិធានការដែលមិនប្រែប្រួល និងអាចទទួលយកបានដោយរុស្ស៊ី ។
លោក Putin បាននិយាយកាលពីខែមុនថា រុស្ស៊ី នឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើសិនជាទីក្រុងគីវ ព្រមបញ្ឈប់ការព្យាយាមចូលជាសមាជិកអង្គការណាតូ និងផ្តល់ខេត្តទាំងមូលចំនួន ៤ ដែលប្រកាសសិទ្ធិដោយទីក្រុងម៉ូស្គូ គឺជាការទាមទារមួយដែលទីក្រុងគីវ បានធ្វើការច្រានចោលភ្លាមៗ និងចាត់ទុកថាជាការចុះចាញ់សង្រ្គាម ។

លោក Putinនិយាយនៅពេលបញ្ចប់កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃដែលជាវេទិកាសន្តិសុខរៀបចំឡើងនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថានថា ហេតុផលដែលពួកយើងពុំអាចប្រកាសបទឈប់បាញ់ឥឡូវនេះ បាន គឺភាគីផ្សេងទៀត អាចនឹងបោះជំហានវិជ្ជមាន ។
លោក Putin និយាយថា ពួកយើងមិនអាចអនុញ្ញាតឲ្យសត្រូវប្រើប្រាស់បទឈប់បាញ់ ដើម្បីធ្វើឲ្យស្ថានការណ៍របស់ពួកគេល្អប្រសើរឡើងបានទេ ហើយពួកយើងត្រៀមខ្លួនរួចរាល់ក្នុងការបន្តជម្លោះប្រដាប់អាវុធមួយនេះ ៕