
ក្រុមសកម្មប្រយុទ្ធហេសបូឡា បានទទួលខុសត្រូវចំពោះការបាញ់មីស៊ីល និងគ្រាប់កាំភ្លើងត្បាល់ទៅលើបញ្ជាការនៃកងពលការពារទឹកដី HaBashan ទី២១០ របស់អ៊ីស្រាអែល ដែលមានទីតាំងនៅលើខ្ពង់រាប Golan Heights ដែលដណ្តើមបានកាន់កាប់ពីប្រទេសស៊ីរី។
កងជីវពលនេះ បាននិយាយនៅលើបណ្តាញTelegramរបស់ខ្លួនថា៖«កងកម្លាំងតស៊ូឥស្លាម បានវាយប្រហារទីបញ្ជាការនៃកងពលការពារទឹកដី HaBashanទី២១០ មានទីតាំងនៅក្នុងទីក្រុង Nafah និងទីបញ្ជាការការពារដែនអាកាសរបស់អ៊ីស្រាអែលនៅកន្លែងតាំងទីលំនៅ Kalya។ គ្រាប់រ៉ុក្កែតប្រភេទ Katyusha ជាង១០០គ្រាប់ ត្រូវបានបាញ់ចំគោលដៅសត្រូវទាំងនេះ»។

យោងតាមសេចក្តីថ្លែងការណ៍ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការធ្វើឃាតមេបញ្ជាការយោធាហេសបូឡា លោក Mohammed Naame Nasser ដោយយានដ្រូនបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃពុធ។
លើសពីនេះទៀត កងជីវពល Shia បានប្រើមីស៊ីល Bourkan ដើម្បីវាយប្រហារប្រឆាំងនឹងទីបញ្ជាការនៃកងពលតូចការពារទឹកដីទី៧៦៩ នៅក្នុងទីក្រុង Qiryat Shemona Upper Galilee។