
ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា ទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ បានវាយប្រហារខេត្តភាគកណ្តាល Hubei របស់ចិន ។
រូបភាពវីដេអូឃ្លីប ចាក់ផ្សាយដោយ CCTV ឃើញផ្លូវថ្នល់កាត់ផ្តាច់ដោយសារបំណាក់ដីនៅស្រុក Badong ខណៈភូមិដ្ឋានប្រជាពលរដ្ឋរងការជន់លិច នៅទីក្រុង Xianning ហើយក្រុមជួយសង្រ្គោះ ចែកចាយការផ្គត់ផ្គង់ពីទូកពោង ដល់ពលរដ្ឋជាប់ខ្លួន និងបានជម្លៀសក្មេងឈឺ ។

CCTV បានចាក់ផ្សាយផងដែររូបភាពវីដេអូឃ្លីបឃើញផ្លូវរងការជន់លិច នៅខេត្តភាគខាងត្បូង Yunnan ។
សូមបញ្ជាក់ថា ចិនកំពុងប្រឈមរលកកម្តៅក្តៅខ្លាំង និងមានរយៈពេលយូរ និងភ្លៀងធ្លាក់ញឹកញាត់ដោយសារបម្រែបម្រួលអាកាសធាតុ ៕