ប្រភព​មួយ​ចំនួន​៖​ មេដឹកនាំ ​G7​ គ្រោង​នឹង​ធានា​ឲ្យ​មាន​ឯកភាព​ក្នុង​ការ​ទទួលស្គាល់​ក្រុម​តា​លី​បង់ ​និង​ការ​ដាក់​ទណ្ឌកម្ម​រួមគ្នា

2021/08/24 08:52:25 pm        306

អង់គ្លេស៖ ​មេដឹកនាំ​នៃ​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ ឬ G7 ត្រូវ​គេ​រំពឹង​ថា​នឹង​ធានា​ឲ្យ​មាន​ឯកភាព​ថា ​តើ​ត្រូវ​ទទួលស្គាល់ ឬ​ដាក់ទណ្ឌកម្ម​ជា​ផ្លូវការ​លើ​ក្រុម​តា​លី​បង់ នៅ​ពេល​ដែល​ពួកគេ​ជួប​គ្នា​តាម​វីដេអូដើម្បី​ពិភាក្សា​ពី​បញ្ហា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​អង្គារ​នេះ នេះ​បើ​យោង​តាម​ប្រភព​ការទូត​ចំនួន​ពីរ​។

សម្ព័ន្ធមិត្ត​អាមេរិក​នៅតែ​ចង់​ឲ្យ​មានការ​ពន្យារពេល​ ពី​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ដក​កងកម្លាំង​ បន្ទាប់ពី​រដ្ឋធានី​កា​ប៊ុល​ធ្លាក់ចូល​កណ្ដាប់ដៃ​ពួក​តា​លី​បង់​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ហើយ​ក្រុម​អ្នកការទូត​បរទេស​នៅ​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​កិច្ច​សហប្រតិបត្តិការ​នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៃ​ការ​អំពាវនាវ​នេះ​។​ អ្នកការទូត​អឺរ៉ុប​ម្នាក់​បាន​និយាយ​ថា ​“មេដឹកនាំ G7 នឹង​យល់ព្រម​សម្របសម្រួល​ថា​ តើនៅ​ពេល​ណា​ត្រូវ​ទទួលស្គាល់​ពួក​តា​លី​បង់​”។ "​ហើយ​ពួកគេ​នឹង​ប្ដេជ្ញា​បន្ត​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ដែរ​ ឬ​យ៉ាងណា។ ការ​កាន់​កាប់​យ៉ាង​ឆាប់រហ័ស​របស់​តា​លី​បង់​នៅ​ក្នុង​ប្រទេស​នៅ​ខែ​នេះ បន្ទាប់ពី​កងទ័ព​អាមេរិក​បាន​ចាប់ផ្ដើម​ដក​ចេញ ហើយ​ប្រធានាធិបតី Ashraf Ghani បាន​រត់​គេច​ខ្លួន​ដោយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បរទេស ប្រញាប់ប្រញាល់​ជម្លៀស និង​បង្ក​ការ​ភិតភ័យ​យ៉ាង​ខ្លាំង​ពី​ការ​ចាកចេញ​ពី​ប្រទេស​នេះ​។​

​ប្រេសិត​ពិសេស​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា មេដឹកនាំ​អាមេរិក អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ កាណាដា និង​ជប៉ុនអាច​ប្រើ​លទ្ធភាព​នៃ​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​នៃ​ការ​ឯកភាព​គ្នា ឬ​ដាក់ទណ្ឌកម្ម​ជាថ្មី ដើម្បី​គាប​ក្រុម​តា​លី​បង់​ឱ្យ​គោរព​តាម​ការសន្យា គោរព​សិទ្ធិ​ស្ត្រី និង​ទំនាក់ទំនង​អន្តរជាតិ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson នឹង​សង្កត់ធ្ងន់​លើ​វិធីសាស្ត្រ​នៃ​ការ​ឯកភាព​គ្នា​មួយ ​ក្នុងអំឡុងពេល​កិច្ចពិភាក្សា G7 ដែល​នឹង​រួម​ទាំង​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jen Stoltenberg និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres ផងដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm