បេសកជន៖ អ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាស Patriot ទី៣ ពីអាល្លឺម៉ង់

2024/07/06 02:53:48 am        66


ឯកអគ្គរដ្ឋទូតទីក្រុងប៊ែរឡាំង ប្រចាំនៅទីក្រុងគីវ នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ បាននិយាយថា អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាស Patriot ទី៣ ដែលផ្គង់ផ្គង់ដោយអាល្លឺម៉ង់ បន្ទាប់ពីអ៊ុយក្រែនបានទទូចស្នើសុំជាច្រើនខែ សម្រាប់ឧបករណ៍នេះ ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានបន្តការវាយប្រហារតាមអាកាសលើបណ្តាញថាមពលជាតិរបស់អ៊ុយក្រែននៅនិទាឃរដូវ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីដើមឆ្នាំនេះថា ប្រទេសរបស់លោកត្រូវការប្រព័ន្ធ Patriot បន្ថែមយ៉ាងហោចណាស់ ៧ទៀត ដើម្បីការពារខ្លួន។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Martin Jaeger តាមរយៈបណ្ដាញសងញកម X បានឲ្យដឹងថា៖ «ប្រព័ន្ធការពារដែនអាកាស Patriot នឹងជួយការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ។ នាវិកអ៊ុយក្រែនបានបញ្ចប់ការបណ្តុះបណ្តាលសមស្របដោយជោគជ័យ នៅប្រទេសអាល្លឺម៉ង់»។

ជាមួយគ្នានេះ ទីក្រុងគីវបានបង្ហាញថា ខ្លួនសង្ឃឹមថា នឹងមានភាពរីកចម្រើនលើបញ្ហាផ្គត់ផ្គង់ផ្នែកការពារដែនអាកាស នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងក្រុងវ៉ាស៊ីនតោន សហរដ្ឋាអាមេរិក នាសប្តាហ៍ក្រោយ ខណៈដែលមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បាននិយាយថា ទីក្រុងគីវ ត្រូវបានគេរំពឹងថា នឹងទទួលបាន «ដំណឹងល្អ» នៅក្នុងកិច្ចប្រជុំកំពូលនេះ។

រុស្សីបានបើកការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយតែងតែប្រើប្រាស់អាវុធមីស៊ីល និងយានដ្រូន ដើម្បីធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm