ខ្យល់ព្យុះ Beryl វាយប្រហារឆ្នេរសមុទ្រម៉ិកស៊ិក ដោយល្បឿនខ្យល់បក់ខ្លាំង

2024/07/06 03:22:03 am        45

ខ្យល់ព្យុះសង្ឃរា Beryl ដែលជាព្យុះប្រភេទទី២ បានបោកបក់ដល់ដីគោក នៅតំបន់គោលដៅទេសចរណ៍ដ៏ធំជាងគេៗរបស់ប្រទេសម៉ិកស៊ិក នៅព្រឹកថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ ដែលបង្កឲ្យមានការប្រកាសអាសន្នពណ៌ក្រហម នៅក្នុងតំបន់នេះ បន្ទាប់ពីបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅបណ្ដាប្រទេសប្រជុំកោះការ៉ាអ៊ីបជាច្រើន។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយថា ខ្យល់ព្យុះដែលរំពឹងថា នឹងនាំឲ្យមានគ្រោះថ្នាក់កើនឡើង និងរលកដែលអាចបង្កគ្រោះថ្នាក់ កំពុងបក់បោកក្នុងល្បឿនរហូតដល់ ១១០ម៉ាយល៍ ក្នុង ១ម៉ោង (១៧៥គីឡូម៉ែត្រ ក្នុង ១ម៉ោង) ខណៈដែលវាបានចូលមកដល់ភាគឦសាននៃទីក្រុង Tulum ក្នុងឧបទ្វីប Yucatan។

ព្យុះ Beryl មានចម្ងាយប្រហែល ៥ម៉ាយល៍ (១០គីឡូម៉ែត្រ) ខាងកើតនៃទីក្រុង Tulum ដែលជារមណីយដ្ឋានដ៏ពេញនិយមម៉ិកស៊ិក។ ស្ថានភាពព្យុះសង្ឃរាកំពុងប៉ះពាល់ដល់ឧបទ្វីប Yucatan ហើយការព្រមានពីខ្យល់ព្យុះត្រូវបានចេញសម្រាប់ឆ្នេរសមុទ្រចាប់ពី Puerto Costa Maya ដល់ Cancun ក្នុងនោះរួមទាំង Cozumel ផងដែរ។

គួរបញ្ជាក់ថា មុនពេលបក់បោកទៅដល់ប្រទេសម៉ិកស៊ិក ព្យុះសង្ឃរា Beryl បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅតំបន់ការ៉ាអ៊ីប។ ព្យុះនេះបានបោកបក់កាត់ប្រទេសហ្សាម៉ាអ៊ីក ហ្គ្រើណាដ វ៉ាំងសង់ ហ្គ្រើណាឌីន និងភាគខាងជើងប្រទេសវេណេហ្ស៊ុយអាឡា ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១នាក់ បំផ្លាញអគារជាច្រើន និងរំលើងដើមឈើឲ្យដួលព្រោងព្រាង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm