នាយករដ្ឋមន្ត្រីថ្មី លោក Starmer សន្យាស្តារចក្រភពអង់គ្លេសឡើងវិញ បន្ទាប់ពីភាពវឹកវរច្រើនឆ្នាំ

2024/07/06 03:10:11 pm        134

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក Keir Starmer បានសន្យាកាលពីថ្ងៃសុក្រថា នឹង​ប្រើប្រាស់​សំឡេងភាគច្រើនក្នុងការបោះឆ្នោតរបស់លោក ដើម្បីស្តារប្រទេសឡើងវិញ និង​ក្នុង​គោល​បំណងកាត់បន្ថយភាពតានតឹងផ្នែកនយោបាយ បន្ទាប់ពីមានភាពវឹកវរ និងជម្លោះ ជាច្រើន​ឆ្នាំ​។

ដោយឈរនៅខាងក្រៅការិយាល័យ និងលំនៅឋានថ្មីរបស់លោក នៅ Downing Street លោក Starmer បានទទួលស្គាល់ពីទំហំនៃបញ្ហាប្រឈម បន្ទាប់​ពីជ័យ​ជម្នះ​ភ្លូក​ទឹកភ្លូក​ដី​របស់​គណបក្ស​លោក នៅក្នុងការបោះឆ្នោតសភា ដែលបានបញ្ចប់​រយៈពេល១៤ឆ្នាំ​នៃ​រដ្ឋាភិបាល​អភិរក្ស​និយម​មាន​ភាព​ច្របូកច្របល់។

លោកបានព្រមានថា ការធ្វើឲ្យប្រសើឡើងណាមួយ នឹងត្រូវការពេលវេលា ហើយជាដំបូង​លោក​ត្រូវ​កសាង​ជំនឿទុកចិត្តឡើងវិញក្នុងផ្នែកនយោបាយ។

លោកនិយាយថា ការខ្វះទំនុកចិត្ត អាចធ្វើឲ្យប្រសើរឡើងវិញបាន តាមរយៈការប្រព្រឹត្តតែប៉ុណ្ណោះ ពុំមែនត្រឹមតែពាក្យសម្ដីនោះទេ។

មិនថាអ្នកបោះ​ឆ្នោតឲ្យគណបក្សការងារ ឬអត់ទេនោះទេ ជាការពិត «ប្រសិនបើអ្នក​មិន​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្សនេះ ខ្ញុំសូមនិយាយទៅកាន់អ្នកដោយផ្ទាល់ថា រដ្ឋាភិបាលរបស់​ខ្ញុំនឹង​បម្រើ​អ្នក​»។ នយោបាយអាចជាកម្លាំងសម្រាប់ភាពល្អប្រសើរ។

លោក Starmer ត្រូវបានស្វាគមន៍ដោយការអបអរយ៉ាងខ្លាំង ហើយបានចំណាយពេលច្រើន មុនពេលថ្លែង​សុន្ទរកថា។

ដោយឈរ​នៅ​ពីក្រោយតុថ្លែងសុន្ទរកថា លោកបាននិយាយថា លោកយល់ថា​ប្រជាជន​អង់​គ្លេស​ជា​ច្រើន ក៏មិនសប្បាយចិត្តជាមួយនយោបាយ បន្ទាប់ពីរឿងអាស្រូវជាច្រើនឆ្នាំ និងភាព​វឹកវរ​ក្រោម​ការ​ដឹកនាំ​របស់ក្រុមអភិរក្សនិយម ដែលត្រូវបានច្រាន​ចោល​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយទទួលរងការចាញ់ជាប្រវត្តិសាស្ត្រ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm