មនុស្សជាច្រើនដែលកំពុងឈរតម្រង់ជួរនៅតាមផ្លូវ Whitehall ទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេស បាននិយាយលា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ដែលកំពុងចាកចេញពីតំណែង ដោយការច្រៀងចម្រៀង និងលើបដា កាលពីថ្ងៃសុក្រ។

លាហើយគណបក្សតូរីស ជាពាក្យដែលក្រុមអ្នកតវ៉ាបានច្រៀង ខណៈក្បួនរថយន្តដឹក លោក Sunak ទៅកាន់វិមាន Buckingham ដើម្បីថ្វាយបង្គំលាលែងពីតំណែងរបស់លោកទៅកាន់ព្រះអង្គម្ចាស់ ឆាលស៍(Charles) ។
ដោយការភ្នាល់លើថាតើនរណានឹងក្លាយជាមេដឹកនាំគណបក្សអភិរក្សនិយមបន្ទាប់ ត្រូវបានគេទស្សទាយរួចហើយនៅលើក្តារប្រកាសនៅតាមផ្លូវ ដោយមានរដ្ឋមន្ត្រីពាណិជ្ជកម្មចាកចេញពីតំណែង លោក កេមី បាដេនណុច(Kemi Badenoch) និងរដ្ឋមន្ត្រីសន្តិសុខ ដែលត្រូវចាកចេញពីតំណែងផងដែរ។
លោក Sunak បានចូលគាល់ព្រះអង្គម្ចាស់ Charles ដើម្បីលាលែងពីតំណែងជាផ្លូវការ ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ និងបាននិយាយថា លោកក៏នឹងលាចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយមដែលបរាជ័យផងដែរ បន្ទាប់ពីគណបក្សការងាររបស់ លោក Keir Starmer ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត៕
