អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអបអរចំពោះការបោះឆ្នោតជ្រើសរើសអ្នកស្តាំនិយម លោក Nigel Farage នៅក្នុងសភារបស់ចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រ ដោយបានព្រងើយកន្តើយចំពោះនាយករដ្ឋមន្ត្រីថ្មី លោក Keir Starmer ។

គណបក្សកំណែទម្រង់អង់គ្លេស ឬ Reform UK ប្រឆាំងការធ្វើអន្តោប្រវេសន៍របស់ លោក Farage របស់ចក្រភពអង់គ្លេស បានទទួលជ័យជម្នះក្នុងការបោះឆ្នោតច្រើនបំផុតទី៣ ប៉ុន្តែនៅក្រោមប្រព័ន្ធបោះឆ្នោតរបស់ចក្រភពអង់គ្លេស គណបក្សនេះទទួលបានត្រឹមតែ៥អាសនៈប៉ុណ្ណោះ ខណៈគណបក្សការងាររបស់ លោក Starmer បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។
លោក Trump បានសរសេរនៅលើវេទិកាបណ្តាញសង្គម Truth Social របស់លោកថា សូមអបអរសាទរ លោក Nigel Farage ចំពោះជ័យជម្នះដ៏ធំធេងរបស់លោកនៃអសនៈសភា ក្នុងពេលជោគជ័យក្នុងការបោះឆ្នោតរបស់គណបក្ស Reform UK។ លោក Nigel គឺជាមនុស្សម្នាក់ ដែលស្រឡាញ់ប្រទេសរបស់លោកយ៉ាងពិតប្រាកដ!។
លោក Farage គឺជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក Trump ដែលបានដាក់ឈ្មោះលោកថា «Mr Brexit» ហើយកាលពីពេលមុន បាននិយាយថា ប្រជានិយមអង់គ្លេសមួយនេះ ធ្វើការងារដ៏អស្ចារ្យ ក្នុងនាមជាឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅទីក្រុងវ៉ាស៊ីនតោន៕
