ឯកឧត្តម Wang Wenbin ប្តេជ្ញាអនុវត្តកុងសង់ស៊ីសដែលមានស្រាប់ ដើម្បីជំរុញ​ទំនាក់ទំនង​កម្ពុជា-ចិនឱ្យកាន់តែរឹងមាំ

2024/07/06 04:48:03 pm        281

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ឯកឧត្តម Wang Wenbin ដែលកំពុងចាប់ផ្តើម​បេសកកម្ម​ក្នុង​អាណត្តិ​ដំបូង​របស់ខ្លួន បានប្តេជ្ញាចិត្តអនុវត្តកុងសង់ស៊ីស​ដែលមាន​ស្រាប់​រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា បានអញ្ជើញមកដល់កម្ពុជា​នាយប់​នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ដើម្បីបំពេញបេសកកម្មលើកដំបូង​ក្នុង​អាណ្ណត្តិ​របស់​ខ្លួន បន្ទាប់ពីឯកឧត្តម Wang Wentien អតីតឯកអគ្គរដ្ឋទូត (វ៉ាង វិនធាន) បានបញ្ចប់​អាណត្តិ​បេសកកម្ម​កាលពីប៉ុន្មានខែមុននេះ។

បន្ទាប់ពីអញ្ជើញដល់ទឹកដីកម្ពុជាភ្លាមកាលពីយប់មិញនេះ ឯកឧត្តម Wang Wenbin បាន​អញ្ជើញ​ថ្លែងសន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មានអំពីគោលជំហរ និងការប្តេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការទទួលភារកិច្ចថ្មីនៅកម្ពុជាផងដែរ។

ឯកឧត្តម បានសម្តែងសេចក្តីរីករាយដែលបានមកកម្ពុជា ដោយសារប៉ុន្មានឆ្នាំកន្លងមកនេះ ឯកឧត្តម​បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយមើលឃើញថា កម្ពុជា​ជា​ប្រទេស​ពោរ​ពេញ​ទៅ​ដោយ​សក្កានុពលនៃការអភិវឌ្ឍន៍ និងក្តីរំពឹងទុករបស់​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ការ​រីក​ចម្រើនយ៉ា​ង​ត្រចះត្រចង់។

ឯកឧត្តម ថ្លែងថា ក្នុងនាមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជំនាន់ទី១៨នាពេលនេះ គឺជា​ឱកាស​នៃ​ទំនួល​ខុសត្រូ​វយ៉ាងធំធេង ស្របពេលចំណងមិត្តភាពចិន និងកម្ពុជាមាន​ប្រវត្តិសាស្រ្ត​យ៉ាង​យូរ​អង្វែង​។ ក្នុងនោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីប្រទេសចិន តែងតែប្រកាន់​យក​សុភាសិត​របស់​កម្ពុជា ដើម្បីរក្សាទំនាក់ទំនងជាមួយកម្ពុជា ជាពិសេស ព្រះករុណា ព្រះបរមរតនកោដ្ឋ បាន​ចាត់​ទុក​ចំណងមិត្តភាពកម្ពុជា-ចិន ប្រៀបបាននឹងបុប្ផាដែលមិនចេះរុះរោយ។

ក្នុងសន្ទរកថានោះដែរ ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ បានប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​នឹង​សហការ​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន​របស់កម្ពុជា ព្រមទាំងអនុវត្តយ៉ាងខ្ជាប់​ខ្ជួន​តាម​កុងសង់​ស៊ីស​សំខាន់ៗ​ដែល​សម្រេច​បាន​ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជំរុញការកសាងសហគមន៍វាសនារួមរវាងចិន និង​កម្ពុជាក្នុងយុគសម័យនេះឱ្យទទួលបានផ្លែផ្កា និងផ្តល់ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

ក្រៅពីនេះ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជារូបនេះ លើកឡើងថា ចំពោះទំនាក់ទំនងចិន-កម្ពុជា​នេះ មិនត្រឹមតែត្រូវបានទទួលស្គាល់យ៉ាងជ្រាលជ្រៅពីប្រទេសទាំងពីរ ប៉ុន្តែហើយ​ផ្អែក​តាម​ចំណង​មិត្តភាពដែកថែបរវាងប្រទេសទាំងពីរវិញបានក្លាយជាទំនាក់ទំនងគំរូសម្រាប់អន្តរជាតិ។

សូមជម្រាបថា ឯកឧត្តម Wang Wenbin គឺជាមន្ត្រីការទូតដែលមានប្រជាប្រិយភាពមួយរូប ដែល​បំពេញកិច្ចការនយោបាយការបរទេសប្រមាណ៣០ឆ្នាំ។ ឯកឧត្តម Wang Wenbin ដែល​ជា​អ្នកការទូតវ័យ៥៣ឆ្នាំ រូបនេះ ធ្លាប់កាន់ការងារជាឯកអគ្គរដ្ឋទូតចិននៅប្រទេសទុយនេស៊ី ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ ឯកឧត្តម ក៏ធ្លាប់បំពេញ​ការងារ​ជា​មន្ត្រី​ការ​ទូត​ប្រចាំ​ប្រទេស​ម៉ូរីស និងសេណេហ្គាល់ ខណៈមុនពេល​មក​បំពេញ​តួនាទី​ជា​ឯកអគ្គរដ្ឋទូ​តចិន​ប្រចាំ​កម្ពុជា​ ឯកឧត្តមកាន់តួនាទីជាអ្នកនាំពាក្យក្រសួងការបរទេសចិន៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm