លោកអភិបាល៧មករា ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការជួសជុលផ្លូវសំបុកមាន់ សង្កាត់បឹងព្រលឹត

2024/07/06 06:58:54 pm        245

លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានដឹកនាំមន្ត្រីជំនាញចុះត្រួត​ពិនិត្យមើ​លនៅ​ទីតាំងការដ្ឋាន ជួសជុលផ្លូវសំបុកមាន់ នៅផ្លូវលេខ១១៣ សង្កាត់បឹងព្រលិត ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​រៀបរយល្អល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថាការចុះត្រួតពិនិត្យមើលការដ្ឋាន គឺដើម្បី​មើល​ថា​តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​ដែរ​ឬទេ។ និងណែនាំឲ្យម្ចាស់ក្រុមហ៊ុនម៉ៅការ គម្រោងធ្វើយ៉ាង កាត់បន្ថយឲ្យ​បាន​ច្រើន​បំផុត​នៅ​ផល​ប៉ះពាល់ ដល់ការប្រកបអាជីវកម្មរបស់ពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៣នេះ។

បន្ថែមទៀតនោះលោកអភិបាលបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវដែលមានការដ្ឋានសូមចិត្តប្រជាពលរដ្ឋព្រោះក្នុងការដ្ឋានតែងតែមានការប៉ះពាល់ដល់ការធ្វើដំណើរប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ។ដូច្នេះលោកអភិបាលបានសំណូមពរនិងសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋក្នុងរយៈពេលការដ្ឋានកំពុងតែដំណើរការនេះផងដែរ។

ពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវលេខ១១៣ មូលដ្ឋានសង្កាត់បឹងព្រលឹត បាន​លើក​ឡើង​ថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ទោះបីមានផលប៉ះពាល់បន្តិចបន្តួចក្ដី អំឡុងពេល​ការដ្ឋាន​កំពុង​ធ្វើ តែយ៉ាងណាគឺសប្បាយចិត្ត ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ជូនដល់​ពលរដ្ឋ។ ដោយកន្លងមកកំណាត់ផ្លូវលេខ១១៣នេះ មានសភាព ជង្ហុកសំបុកមាន់ ខូចខាត ច្រើន​លំបាក​ដល់​ពលរដ្ឋអ្នកធ្វើដំណើរផងដែរ។

ជាចុងក្រោយលោកអភិបាលបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌត្រូវចុះត្រួតពិនិត្យតាមការរដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ដើម្បីពិនិត្យថាមើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm