កោះតៃវ៉ាន់ស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកដោះស្រាយបញ្ហាជាមួយចិន ដោយសង្ស័យស៊ីសំណូក

2024/07/06 07:49:01 pm        164

រដ្ឋអាជ្ញាកោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) បាននិយាយថា ពួក​គេកំពុង​ស៊ើបអង្កេត​មន្ត្រី​ជាន់​ខ្ពស់ម្នាក់ និងជាសមាជិកនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែល​កំពុង​កាន់​អំណាច ជុំវិញការសង្ស័យពីបទស៊ីសំណូក ខណៈដែលរូបលោក​មាន​តួនាទី​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ប្រទេសចិន។ មន្ត្រីរូបនោះ បាននិយាយថា លោកមិនបានប្រព្រឹត្តិអ្វីខុសនោះឡើយ។

លោក Cheng Wen-tsan គឺជាប្រធានមូលនិធិ Straits Exchange Foundation នៅក្រោម​ក្រុម​​ប្រឹក្សា​កិច្ចការដីគោកទទួលបន្ទុកបង្កើតគោលនយោបាយចិន ដែលដោះស្រាយបញ្ហាប្រចាំថ្ងៃ ដូចជាគ្រោះថ្នាក់នានា ពាក់ព័ន្ធនឹងពលរដ្ឋកោះតៃវ៉ាន់ នៅក្នុងប្រទេសចិន។ មូល​និធិ​​នេះ​មាន​លក្ខណៈ​ឯកជន ដោយសារតែរដ្ឋាភិបាល ទាំងនៅទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ មិនទទួលស្គាល់​គ្នា​ទៅវិញទៅមក ឬមានទំនាក់ទំនងផ្លូវការណាមួយឡើយ។

រដ្ឋអាជ្ញា នៅទីក្រុង Taoyuan ភាគខាងជើងកោះតៃវ៉ាន់ ជាកន្លែងដែលលោក Cheng ជា​អភិបាល​ក្រុង​ចន្លោះឆ្នាំ២០១៤-២០២២ បាននិយាយថា លោក Cheng ត្រូវ​បាន​កោះហៅ​ទៅ​សាក​សួរ កាលពីថ្ងៃសុក្រ (ទី៥ ខែកក្កដា) ជុំវិញការសង្ស័យពីបទស៊ីសំណូក ហើយថា ពួកគេ​បាន​ស្នើ​ទៅ​តុលាការ ដើម្បីសុំឃុំខ្លួនជនសង្ស័យ។ តែយ៉ាងណាក្ដី រដ្ឋអាជ្ញាមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ពាក់ព័ន្ធនឹងការចោទប្រកាន់នេះឡើយ។

ចំណែកលោក Cheng ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញតាមរយៈមេធាវីរបស់លោក និង​ត្រូវ​បាន​ចេញ​ផ្សាយដោយមូលនិធិ បានបដិសេធថា លោកមិនបានប្រព្រឹត្តអ្វីខុសឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm