ចិន​ប្រហែល​ជា​អាច​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta នៅ​លើ​ពិភពលោក​ជា​លើកដំបូង​

2021/08/24 03:04:24 pm        797

​ចិន៖ យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​ចិន (NHC) ប្រទេស​នេះ​បាន​រាយការណ៍​ថា ​ពុំ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ក្នុងស្រុក​ទេ​កាលពី​ថ្ងៃ​ចន្ទ​ជា​លើកដំបូង​ចាប់​តាំង​ពី​ខែ​កក្កដា ខណៈ​ក្រុម​អាជ្ញាធរ​ពង្រឹង​ច្បាប់​មិន​អត់ឱន​ឲ្យ​អ្នក​បំពាន​វិធានការ​ទប់ស្កាត់​វីរុស COVID-19 របស់​ប្រទេស​នេះ​។​

​ប្រទេស​ចិន​កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​ នៅ​ពេល​ដែល​មាន​ការឆ្លង​វីរុស COVID-19 ជា​ចង្កោម​ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​បុគ្គលិក​អនាម័យ​អាកាសយានដ្ឋាន​ នៅ​ទីក្រុង​ Nanjing ភាគ​ខាងកើត​។ ចាប់​តាំង​ពី​ពេល​នោះ​មក​វីរុស​នេះបាន​ឆ្លង​រាលដាល ​ឈាន​ដល់​ការ​ផ្ទុះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​ប្រទេស​ចិន​បាន​ឃើញ​ចាប់​តាំង​ពី​ឆ្នាំ​២០២០ មក ដោយ​បាន​រាលដាល​ដល់​ជាង​ពាក់​កណ្ដាល​នៃ​ខេត្ត​ចំនួន ៣១ របស់​ប្រទេស និង​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១២០០​នាក់​។

​កំណើន​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​គោលនយោបាយ​គ្មាន​ការ​អត់​ឱន​ ចំពោះ​អ្នក​បំពាន​វិធានការ​ទប់ស្កាត់​វីរុស​របស់​ចិន​។ ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​ឆ្លើយតប​ដោយ​ដាក់​អ្នកស្រុក​រាប់​សិប​លាន​នាក់ ​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង ដោយ​ដាក់​ចេញ​នូវ​ការ​ធ្វើ​តេស្ត​រកវី​រុស និង​យុទ្ធនា​ការ​តាម​ដាន​ដ៏​ធំ​ និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ក្នុងស្រុក​។​ វិធានការ​តឹងរ៉ឹង​នានា​ហាក់​ដូច​ជា​កំពុង​មាន​ប្រសិទ្ធភាព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm