ឆ្មាំសមុទ្រហ្វីលីពីន៖ ចិនបោះយុថ្កា «នាវាដ៏ធំមហិមា» នៅសមុទ្រចិនខាងត្បូង

2024/07/06 03:28:32 pm        196

ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា នាវាឆ្មាំល្បាតឆ្នេរដ៏ធំបំផុតរបស់ចិន បានបោះយុថ្កា នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង និងមានបំណងបំភិតបំភ័យប្រទេសជិតខាងអាស៊ីតូចជាងខ្លួន។

អ្នកនាំពាក្យរបស់ PCG លោក Jay Tarriela បានប្រាប់វេទិកាសារព័ត៌មានមួយថា នាវាដ៏ធំមហិមាប្រវែង ១៦៥ម៉ែត្ររបស់ឆ្មាំល្បាតឆ្នេរចិន បានចូលទៅក្នុងដែនទឹក EEZ ចម្ងាយ ២០០ម៉ាយល៍ណត់ (ប្រមាណ ៣៧០គីឡូម៉ែត្រ) របស់ទីក្រុងម៉ានីល កាលពីថ្ងៃទី២ ខែកក្កដា។ លោកបាននិយាយថា PCG បានព្រមាននាវាចិនថា នាវានេះស្ថិតនៅក្នុងដែនទឹក EEZ របស់ប្រទេសហ្វីលីពីន ហើយបានសួរអំពីបំនងរបស់នាវានេះ។

ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល និងក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ឆ្មាំល្បាតឆ្នេរចិនមិនមានព័ត៌មានទំនាក់ទំនងជាសាធារណៈនោះទេ។

គួរបញ្ជាក់ថា ប្រទេសចិន ទាមទារភាគច្រើននូវតំបន់នៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៣សែនកោដិដុល្លារ ជាទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំងបានច្រានចោលសេចក្តីសម្រេចឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបានលើកឡើងថា ការទាមទារនូវតំបន់ដែនសមុទ្រដ៏ធំរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am