ក្រសួងការពារជាតិអាមេនី នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអាមេនី នាថ្ងៃទី ១៥-២៤ ខែកក្កដា។
ជាមួយគ្នានេះ ក្រសួងបានប្រាប់ទៀតថា សមយុទ្ធឈ្មោះ «Eagle Partner 2024» នឹងផ្តោតលើកិច្ចការដែលទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព ហើយលំហាត់សមបែបនេះជាមួយ «ប្រទេសដៃគូ» គឺតែងធ្វើជាប្រចាំ។
អាមេនីដែលជាសម្ព័ន្ធមិត្តតំបន់ Caucasus ភាគខាងត្បូងដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី បានមាននូវភាពរអាក់រអួល ក្នុងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាអ្វីដែលទីក្រុងយ៉េរ៉េវ៉ាន់ មើលឃើញថា ជាការបរាជ័យរបស់រុស្ស៊ី ក្នុងការការពារខ្លួនពីប្រទេសជិតខាងអាស៊ែបៃហ្សង់។
លើសពីនោះទៀត ទោះបីជាប្រទេសអាមេនី នៅតែជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់រុស្ស៊ីក៏ដោយ ក៏ខ្លួនបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយបានបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ទីក្រុងគីវ ដោយការធ្វើបែបនោះ បាននាំឲ្យមានការខឹងសម្បាពីរុស្ស៊ី៕

