នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងក្រសាំងបានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ស្ថិតក្រោមវត្តមានលោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងក្រសាំង ឯកឧត្តម អនុប្រធានក្រុមការងារ សហការី លោក លោកស្រី លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងយុវជនសរុបចូលរួម ១៦៦រូប។ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភថវិកាជូនដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យដែលបានចូលរួមក្នុងកម្មវិធីនោះផងដែរ។



