ពលរដ្ឋបារាំងព្រួយបារម្ភពីជោគវាសនារបស់ប្រទេស ១ថ្ងៃមុនការបោះឆ្នោតជុំទី២

2024/07/07 12:38:39 am        282

ប្រជាជននៅក្នុងផ្សារ Aligre របស់ទីក្រុងប៉ារីស បានបញ្ចេញមតិចម្រុះគ្នា នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) ទាក់ទងនឹងការបោះឆ្នោតសភាជុំទី២ របស់ប្រទេសបារាំងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ (ទី៧ កក្កដា)។

ពលរដ្ឋបារាំងម្នាក់ឈ្មោះ Vincent Bignalet ដែលរស់នៅក្នុងសង្កាត់ទី១២ របស់ទីក្រុងប៉ារីស បង្ហាញនូវក្ដីបារម្ភអំពីការកើនឡើងនូវការគាំទ្រ ចំពោះក្រុមស្តាំនិយមជ្រុល និងឥទ្ធិពលរបស់ក្រុមនេះទៅលើជោគវាសនារបស់ប្រទេស។ ពលរដ្ឋរូបនេះបាននិយាយថា៖ «ខ្ញុំព្រួយបារម្ភអំពីការកើនឡើងជាលំដាប់នូវគាំទ្រ ចំពោះក្រុមស្តាំនិយមជ្រុល នៅក្នុងលទ្ធផលបោះឆ្នោត ហើយខ្ញុំពិតជាមិនអាចមើលឃើញថា អ្នកណានឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនេះនោះទេ»។

តែអ្នកផ្សេងទៀតមិនសូវជាមានទុទិដ្ឋិនិយមនោះទេ ដោយអាជីវករផ្សារម្នាក់ ឈ្មោះ Habib Jebli ដែលឈរនៅពីក្រោយកន្លែងលក់ផ្លែឈើ ចំកណ្តាលផ្សារ បាននិយាយថា៖ «ខ្ញុំមិនឃើញមានបញ្ហអ្វី (ជាមួយក្រុមស្ដាំនិយមជ្រុល) នោះទេ»។

គួរបញ្ជាក់ថា គណបក្សនានា នៅទូទាំងមជ្ឈដ្ឋាននយោបាយ បានជំរុញអ្នកបោះឆ្នោតបារាំងចេញទៅបោះឆ្នោតឲ្យបានច្រើន នៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីធ្វើឲ្យលទ្ធផលផ្អៀងទៅផ្លូវណាមួយ ខណៈដែលការស្ទង់មតិ បានព្យាករថា គណបក្សស្តាំនិយមជ្រុល នឹងជាអ្នកឈ្នះទី១ ប៉ុន្តែខ្វះសំឡេងភាគច្រើនដាច់ខាត។

គណបក្សប្រឆាំងអន្តោប្រវេសន៍ និងរិះគន់សហភាពអឺរ៉ុប គឺគណបក្សរួបរួមជាតិ (RN) របស់លោកស្រី Marine Le Pen បាននាំមុខការបោះឆ្នោតសភាជុំទី១ ដោយទទួលបានសំឡេងឆ្នោត ១ភាគ៣ ដែលលទ្ធផលនេះបើកឱកាសឲ្យក្រុមស្តាំនិយមជ្រុលអាចដឹកនាំរដ្ឋាភិបាលបារាំងជាលើកដំបូង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។

ប៉ុន្តែបន្ទាប់ពីមានការដកបេក្ខភាពជាយុទ្ធសាស្ត្របន្តបន្ទាប់ពីគណបក្សប្រកាន់កណ្ដាល ក្នុងគោលបំណងលើកអ្នកណាដែលល្អបំផុត ដើម្បីទៅប្រកួតប្រជែងជាមួយក្រុមស្តាំនិយមជ្រុល ការស្ទង់មតិជាច្រើនបានព្យាករពីការធ្លាក់ចុះនូវចំនួនអាសនៈដែលគណបក្ស RN អាចឈ្នះ ដែលធ្វើឲ្យសំឡេងភាគច្រើនដាច់ខាតកាន់តែពិបាកសម្រេចបាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        27
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        64
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm