រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងកោតសសើរយ៉ាងខ្លាំងដល់អង្គភាពស៊ីម៉ាក់ដែលសម្បូរទៅដោយប្រតិបត្តិករមានជំនាញក្នុងប្រតិបត្តិការបោសសម្អាតមីន។ ជាពិសេសប្រតិបត្តិករជាស្ត្រីៗដែលបានពោរ ពេញដោយសមត្ថភាពខ្លាំងក្នុងការបោស សំ អាតគ្រាប់មីននិងគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្គ្រាមទាំងនៅក្នុងផ្ទៃដីនិងទាំងក្រោមផ្ទៃបាតទន្លេដើម្បីសុខសុវត្ថិភាពប្រទេស ជាតិ និងកាត់បន្ថយការរងរបួសពិការឬ អាយុ ជីវិតមនុស្សនិងសត្វ ។

ការថ្លែងកោតសសើរនេះក្នុងខណះលោក ជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីននិងទស្សនាពិពរណ៍ការដាក់តាំងបង្ហាញសម្ភារបច្ចេកទេសនិងឩបរករណ៍បោសសម្អាតមីនទាំងនៅផ្នែកក្រោមផ្ទៃដីនិងទាំងផ្នែកក្រោមផ្ទៃទឹកទន្លេនារសៀលថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤ នេះ។ដោយក្នុងដំណើរទស្សនកិច្ចនេះលោកជំ ទាវ កាមិកាវ៉ា យ៉ូកុ ក៍ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីពង្រឹងកិច្ចស ហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនទាំងបច្ចុប្បន្ននិងទៅអនាគត។ព្រមទាំងធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា លើវិស័យមីនផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម ហេង រតនា ប្រតិ ភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានសម្ដែងនូវការអរគុណជាអនេកកប្បការចំពោះលោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញធ្វើ ទស្សនកិច្ចនៅកម្ពុជានិងបានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសនៅថ្ងៃល្ងាចនេះ ជាពិសេសការអញ្ជើញមកទស្សនកិច្ចនៅអង្គភាព CMAC ពិតជាមហាកិត្តិយសយ៉ាងខ្លាំងនោះ។
ឯកឧត្តម ហេង រតនា បានថ្លែងថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដសម្រាប់វិស័យមីននៅកម្ពុជានិយាយជារួម និយាយដោយឡែកសម្រាប់អង្គភាព CMAC ក្នុងការលើកទឹកចិត្តនិងជំរុញវិស័យសកម្មភាពមីននៅកម្ពុជាឲ្យកាន់តែសកម្មនិងចូលរួមពង្រឹងសន្ដិភាពនិងសុខសុវត្ថិភាពប្រជា ជនកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងខណះនោះលោកជំទាវរដ្ឋមន្ត្រីការបរទេ សជប៉ុនក៏បានលើកឡើងថាផងដែរពីការយក ចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសម្អាតមីន។ លោកជំទាវបានបង្ហាញបំណងកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ ២០ ២៤ នៅសៀមរាប។ ព្រមទាំងបញ្ជាក់ពីប្រទេសជប៉ុនគ្រោងនឹងរៀបចំសន្និ សីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៥ និង បានស្នើ សុំការគាំទ្រពីកម្ពុជារួមនិងការប្រកាសអំពីយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន -កម្ពុជា និង គំនិតផ្ដួចផ្ដើមលើសកម្មភាពមីនផងដែរ។

ឯកឧត្តម ហេង រតនា បានថ្លែងតបថា ផ្អែក លើខ្លឹមសារប្រកាសអំពីយុទ្ធសាស្រ្ដថ្មីនៃកិច្ចស ហប្រតិបត្តិការជប៉ុន - កម្ពុជា គំនិតផ្ដួចផ្ដើមលើសកម្មភាពមីន ដែលលោកជំទាវបានលើក ឡើងនេះ ពិតជាមានសារៈសំខាន់មានទស្សន វិស័យវែងឆ្ងាយស៊ីជម្រៅ ក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយសារមីននិងយុទ្ធភណ្ឌសំណល់សង្គ្រាម ការបង្ការការពារសុខសុវត្ថិ ភាពប្រជាពលរដ្ឋទូទៅក្នុងសកលលោក ក៏ ដូចជាប្រជាជនកម្ពុជា ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីននិងប្រជាជនដែលកំពុងរងការគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ ក្នុងនាមអង្គភាពCMAC ក៏ដូចជាមន្ដ្រីជំនាញសកម្មភាពមីននៅកម្ពុជា ឯកឧត្តម ពិតជាមានមោទកភាពចំពោះគំនិតផ្ដួចផ្ដើមនេះ និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលលោកជំទាវបានប្រកាសជាផ្លូវការនេះ។

ឯកឧត្តម ហេង រតនា បានមានសង្ឃឹមយ៉ាងមុតមាំផងដែរថា ជាមួយការប្រកាសយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិ បត្តិការជប៉ុន-កម្ពុជាលើវិស័យមីននេះ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុននឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាព CMACក្នុងការកម្ចាត់ចោលគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះធានាសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា ។ ទន្ទឹមនឹងនេះ អង្គភាពស៊ីម៉ាក់ រីករាយក្នុងការចូលរួមចែករំលែកបទពិសោធជាមួយបណ្ដាប្រទេស ដែលមានបញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តម ហេង រតនា ក៍សូមគោរពជូនពរលោកជំទាវ និងគណៈប្រតិ ភូអមសូមមានសុខភាពល្អ ទទួលជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានិងនៅក្នុងតំបន់នេះព្រមទាំងធ្វើដំ ណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាពបរិបូរណ៌៕ អត្ថបទ.ភារម្យ



