ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានជិត ៦០០លានដុល្លារបន្ថែម សម្រាប់អភិវឌ្ឍន៍ទឹកស្អាតរាជធានីភ្នំពេញ

2024/07/07 05:06:22 am        122

ភ្នំពេញ ÷ រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន និងជំនួយឥតសំណង់ ដល់ការអភិវឌ្ឍន៍ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជិត ៦០០ លានដុល្លាអាមេរិកបន្ថែម សម្រាប់ការចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ ដើម្បីជួយគាំទ្រដល់វិស័យទឹកស្អាត ធានាដល់ការ ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ។

 ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យទឹកស្អាតនេះ រដ្ឋាភិបាលជប៉ុនតែងតែជួយគាំទ្រ និងគិតគូរយកចិត្តទុកដាក់បំផុត ជាពិសេស ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ អំពីសុខភាពរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ព្រោះទឹកស្អាតមានសារៈសំខាន់ណាស់ ប្រសិនបើគ្មានទឹកស្អាតប្រើប្រាស់ វានឹងធ្វើឲ្យមាន ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងការបង្ករជាជំងឺឆ្លង និងការរាករុសជាដើម។

 ឯកឧត្តម បន្តថា ចំពោះដៃគូដ៏ល្អរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងជួយគាំទ្រអភិវឌ្ឍន៍វិស័យទឹកស្អាតរួមមាន៖ បារាំង កូរ៉េ ជាពិសេសរាជរដ្ឋាភិបាលជប៉ុន, ដែលភាគីជួយអភិវឌ្ឍន៍វិស័យទឹកស្អាតតាំងពីឆ្នាំ ១៩៩៣ ក្នុងនោះជប៉ុនបានគិតគូរវិស័យ ទឹកស្អាតនៅរាជធានីភ្នំពេញនេះយ៉ាងធំ ជាពិសេសបានផ្តល់ជំនួយឥតសំណងលើការសិក្សាគម្រោងមេ រវាង១០ឆ្នាំម្តងៗ ជាក់ស្តែងការ សិក្សារៀបចំផែនការមេជំហានទី៣នេះ គឺបានគ្របដណ្តាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ពោលគឺជប៉ុនបានជួយលើការសិក្សា និង ជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទៅលើគម្រោងទាំងអស់ ក្នុងនោះបើតាមការប៉ាន់ស្មានទាំងហិរញ្ញប្បទានប្រតិបត្តិការ និងជំនួយ ឥតសំណង មកដល់ពេលនេះមានចំនួនជាង ២០០ លានដុល្លារអាមេរិក ក្នុងនោះចំពោះផែនការបន្ត ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទាន និងជំនួយឥតសំណង់ ដល់ការអភិវឌ្ឍន៍វិស័យទឹកស្អាតតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ មាន ឋចំនួនជិត ៦០០ លានដុល្លារបន្ថែម ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ។

សូមបញ្ជាក់ថា ចំពោះផែនការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ ២០២៤ នេះ សម្រាប់រោងចក្រផលិតទឹក ចំនួន ៨ កន្លែង នឹងមានសមត្ថភាពផលិតជាង ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ។ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតឲ្យស្របតាមតម្រូវ ការប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតំបន់សេវាដែលមានស្រាប់ និងតំបន់សេវាថ្មី ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រចាំឆ្នាំឲ្យបានចំនួនជាង ៣១១ លានម៉ែត្រគូប ដែលជាមធ្យមផលិតទឹកស្អាតប្រមាណ ៨៥០ ពាន់ម៉ែត្រគូប ក្នុង មួយថ្ងៃ ដោយបរិមាណទឹកនៅក្នុងឆ្នាំ២០២៤ នេះ មានកំណើនកើនឡើងប្រមាណ ១១ ភាគរយ បើធៀបបរិមាណទឹកនិងឆ្នាំ២០២៣ ក្នុងនោះបើគិតពីចំនួនផ្គត់ផ្គង់ជូនប្រជាជននៅរាជធានីភ្នំពេញ បានក្នុងរង្វង់ប្រមាណ ៨៥ ភាគរយ ចំណែកនៅសល់ ១៥ ភាគរយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមជាមួយនិងដៃគូរួមមាន៖ បារាំង កូរ៉េ និងជប៉ុន នឹងធានាធ្វើយ៉ាងណាអនុវត្តន៍ឲ្យសម្រេចតាម គម្រោងទុក និងការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm