គ.ជ.ប ស្នើជប៉ុនបន្តផ្តល់ជំនួយលើប្រព័ន្ធផ្ទុកទិន្នន័យ សម្រាប់រក្សាបញ្ជីចុះឈ្មោះបោះឆ្នោត

2024/07/07 05:46:11 pm        264

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប បានស្នើដល់ភាគីជប៉ុនបន្តផ្តល់ជំនួយលើប្រព័ន្ធរក្សាទុកទិន្នន័យបញ្ជីចុះឈ្មោះបោះឆ្នោត ដែលត្រូវរៀបចំធ្វើបច្ចុប្បន្នជារៀងរាល់ឆ្នាំ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ការស្នើរបស់ គ.ជ.ប ក្នុងជំនួបរវាង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពី​រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ ​នៅទីស្តីការ គ.ជ.ប។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា​ ក្នុងជំនួបនោះ ឯកឧត្តម ប្រធាន គ.ជ.ប បានជម្រាបជូន​ពី​ប្រសិទ្ធភាព​នៃជំនួយរបស់ជប៉ុនលើដំណើរការបោះឆ្នោតនៅកម្ពុជា ជាពិសេសសមិទ្ធផលនានា​ដែលភាគីជប៉ុនបានផ្តល់កន្លងមក ដូចជាម៉ាស៊ីនផ្ទុកទិន្ន័យ ហៅថា Server ដែលមានសារៈសំខាន់ និងប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម ប្រធាន គ.ជ.ប ​បានបញ្ជាក់ថា តាមរយៈប្រព័ន្ធនៃម៉ាស៊ីនផ្ទុកទិន្នន័យនេះបានជួយមិន​ឱ្យមាន​ឈ្មោះស្ទួននោះទេ​ ខណៈប្រព័ន្ធផ្ទុកនេះមានសុពលភាពត្រឹមឆ្នាំ២០២៥ ដែលគិតមកដល់​ពេលនេះ​ការប្រើប្រាស់មានរយៈពេល១០ឆ្នាំតែប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា​ គ.ជ.ប បានស្នើតាមរយៈលោកជំទាវរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ដើម្បីបន្តផ្តល់ជំនួយប្រព័ន្ធផ្ទុកទិន្នន័យបញ្ជីចុះឈ្មោះបោះឆ្នោតដែល​មាន​ទំហំធំជាងមុន ព្រោះប្រព័ន្ធផ្ទុកទិន្នន័យនាពេលបច្ចុប្បន្នមានទំហំកំណត់ និងជិតផុតសុពលភាព។

ជាមួយគ្នា អ្នកនាំពាក្យ គ.ជ.ប លើកឡើងដែរ ក្នុងជំនួបនោះដែរ ប្រមុខការទូតជប៉ុន បានសរសើរ​ចំពោះប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្ទុលទិន្នន័យនេះ ព្រមទាំងបានលើកតម្កើងដល់ដំណើរ​ការលទ្ធិប្រជាធិបតេយ្យ។ ក្នុងនោះ លោកជំទាវ លើកឡើងទៀតថា ការបោះឆ្នោត គឺជាការបញ្ចេញ​មតិរបស់ប្រជាពលរដ្ឋ ហើយជប៉ុននឹងបន្តជួយគាំទ្រដល់ដំណើរការបោះឆ្នោតនានា​ខាង​មុខរបស់កម្ពុជា។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់ជំនួបខាងលើ លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញ​ពិនិត្យការសាកល្បងនៃដំណើរការចុះឈ្មោះបោះឆ្នោត និងការរៀបចំចុះឈ្មោះបោះឆ្នោតរបស់មន្រ្តី គ.ជ.ប ដើម្បីស្វែងយល់ពីដំណើរការនៃការចុះឈ្មោះបោះឆ្នោតដែល គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាព​ជារៀងរាល់ឆ្នាំសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតអសកល និងបោះឆ្នោតសកលនាពេលខាងមុខ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm