ខេត្តពោធិ៍សាត់ ជាទីតាំងផលិតអគ្គិសនីដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា និងកំពុងពង្រីកអនុភាពឱ្យឡើងដល់២៤០មេហ្គាវ៉ាត់នៅឆ្នាំ២០២៦

2024/07/07 08:35:45 pm        652

ថាមពលពន្លឺព្រអាទិត្យគឺជាថាមពលស្អាត និងជាថាមពលកកើតឡើងវិញ ប្រទេសកម្ពុជាមានអំណោយផលថាមពលពន្លឺព្រះអាទិត្យយ៉ាងខ្លាំង ព្រះអាទិត្យចែងចាំងលើប្រទេសកម្ពុជាជាមធ្យមប្រហែល៨ម៉ោងរៀងរាល់ថ្ងៃពេញមួយឆ្នាំ។

“ថាមពលពន្លឺព្រះអាទិត្យ” សំដៅលើបរិមាណថាមពលព្រះអាទិត្យដែលចែងចាំងលើបរិវេណផ្ទៃដីមួយម៉ែត្រ ការ៉េ។ បរិមាណថាមពលពន្លឺព្រះអាទិត្យដែលកម្ពុជាទទួលបានជារៀងរាល់ថ្ងៃស្ថិតក្នុងកម្រិតល្អបង្គួរ ដែលស្មើ នឹង៥គីឡូវ៉ាត់ម៉ោង/ម៉ែត្រការ៉េ និងអាចកើនដល់៥.៦គីឡូវ៉ាត់ម៉ោង/ម៉ែត្រការ៉េ នៅផ្នែកកណ្តាលនៃប្រទេស។ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងចាប់យកកាលានុវត្តភាពដ៏ប្រសើរនេះសម្រាប់ បំពេញ​តម្រូវការអគ្គិសនីដែលកំពុងតែកើនឡើង ដើម្បីមាគ៌ាមួយដែល សន្សំសំចៃសេដ្ឋកិច្ច នវានុវត្តន៍ និងចីរភាព ដោយបានជម្រុញ និង អនុម័តគម្រោងវិនិយោគលើស្ថានីយដើរ​ដោយពន្លឺព្រះអាទិត្យ​ជាច្រើនកន្លែង ចូលរួមផ្គត់ផ្គង់ទៅក្នុងបណ្តាញអគ្គិសនីជាតិ ដែលជាការប្តេជ្ញាចិត្តរបស់​រាជរដ្ឋាភិបាល​ក្នុងការបង្កើនភាគរយនៃថាមពលកកើតឡើងវិញនិងថាមពលស្អាត។ហើយបង្កើនផលិតកម្មអគ្គិសនីពីថាមពលព្រះអាទិត្យនឹងចូលរួមកាត់បន្ថយភាពពឹងផ្អែករបស់កម្ពុជាចំពោះការនាំចូល ប្រភពឥន្ធនៈផូស៊ីល និងអគ្គីសនីពីប្រទេសជិតខាង។

ទន្ទឹមនិងអត្ថប្រយោជន៍ជាច្រើន ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យក៏បានផ្តល់​ផលវិបាក​មួយចំនួនផងដែរ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវមានការគ្រប់គ្រងយ៉ាងម៉ត់ចត់ ស្របតាមស្តង់ដាអន្តរជាតិ ។

ក្នុងនោះដែរ ខេត្តពោធិ៍សាត់ មានស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ​ធំជាង​គេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតក្នុងភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ដែល​បច្ចុប្បន្នមានអនុភាព៩០មេហ្គាវ៉ាត បាន ភ្ជាប់ជាមួយបណ្តាញជាតិអនុស្ថានីយតង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល និងកំពុងពង្រីកអនុភាព១៥០មេហ្គាវ៉ាត់បន្ថែមទៀត ដោយធ្វើការរៀបចំទីតាំង ឈូសឆាយដីបានប្រមាណ៩៥ភាគរយ គ្រោងដាក់អោយដំណើរការជាពីរដំណាក់កាល​នៅចុងឆ្នាំ២០២៥ និងនៅដើមឆ្នាំ២០២៦ ធ្វើឱ្យខេត្តពោធិ៍សាត់ មានស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យដែលមានអនុភាពសរុបចំនួន២៤០មេហ្គាវ៉ាត់ នៅតែបន្តក្លាយជាស្ថានីយ​ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យធំជាងគេបង្អស់ របស់ប្រទេសកម្ពុជាយើង។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ថា កម្ពុជាមានស្ថានីយផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ​សរុបចំនួន៧ទីតាំង​ហើយ ក្នុងនោះមានក្នុងខេត្តបាត់ដំបងដែលមានអានុភាព៦០មេហ្គាវ៉ាត់, នៅក្រុងបាវិត ខេត្តស្វាយរៀង ​មានអានុភាពចំនួន២០មេហ្គាវ៉ាត់,នៅតំបន់ត្មាតពងខេត្តកំពង់ស្ពឺ មានអនុភាព៦០មេហ្គាវ៉ាត់,នៅខេត្តបន្ទាយមានជ័យ​ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់, នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានអានុភាព៦០មេហ្គាវ៉ាត់, នៅខេត្តសៀមរាបមានអានុភាព៣២ គីឡូវ៉ាត់, ស្រុកក្រគរ ខេត្តពោធិ៍សាត់មានអានុភាព២៤០មេហ្គាវ៉ាត់ ៕អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm