ក្រុមហាម៉ាសបានទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល រួមទាំងទាហាន និងបុរសផងដែរ។

ដំណឹងនេះបានពីប្រភពរបស់មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលបាននិយាយជាមួយសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ដោយសុំមិនបញ្ចេញឈ្មោះ ព្រោះកិច្ចពិភាក្សាជាលក្ខណៈឯកជន។

ការអះអាងនេះកើតឡើងជាងពីរសប្តាហ៍បន្ទាប់ពីដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងមួយមានគោលបំណងបញ្ចប់សង្រ្គាមនៅហ្កាហ្សា។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមបានទម្លាក់ការទាមទារដែលអ៊ីស្រាអែលប្តេជ្ញាចិត្តជាលើកដំបូងចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហើយនឹងអនុញ្ញាតឱ្យការចរចាសម្រេចបានក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូង។
មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្របសម្រួលដោយអន្តរជាតិបាននិយាយថា ប្រសិនបើត្រូវបានទទួលយកដោយអ៊ីស្រាអែល នោះអាចនាំទៅរកកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដោយបញ្ចប់សង្រ្គាមរយៈពេលប្រាំបួនខែ។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយកាលពីថ្ងៃសៅរ៍ទេ៕