ស្ថានភាពទឹកជំនន់នៅរដ្ឋ អាសាម (Assam) ប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ បើទោះបីជាមានភ្លៀងធ្លាក់តិចក៏ដោយ។ យោងតាមព្រឹត្តិបត្ររបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នេះ (ASDMA) កាលពីល្ងាចថ្ងៃសៅរ៍ មនុស្ស ២,៣លាននាក់នៅទូទាំង ២៩ ស្រុកនៃរដ្ឋ អាសាម ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមានមនុស្សស្លាប់៦ នាក់ទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារគ្រោះធម្មជាតិនេះ កើនឡើងដល់ ៥៨ នាក់។

ក្រុមមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់កាលពីថ្ងៃសៅរ៍ មានពីរនាក់ត្រូវបានរាយការណ៍ពីស្រុកចារៃដេអូ ( Charaideo) ខណៈម្នាក់ នៅស្រុកហ្គលប៉ារ៉ា (Goalpara) ម្នាក់ក្នុងស្រុក ម៉ូរីហ្គូន ( Morigaon) ម្នាក់ក្នុងស្រុក សូនីតពួរ ( Sonitpur) និងម្នាក់ស្រុក ទិនស៊ូគា (Tinsukia) ។ ក្មេងប្រុសអនីតិជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងទីក្រុងហ្គូវ៉ាហាទី(Guwahati) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
រដ្ឋមន្ត្រីក្រសួងកិច្ចការមាតុភូមិលោក អាមីត សា (Amit Shah) បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីប្រចាំរដ្ឋអាសាម លោក ហ៊ីម៉ាន់តា ប៊ីស្វា សាម៉ា (Himanta Biswa Sarma) អំពីស្ថានភាពទឹកជំនន់។

លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី Narendra Modi ឈរយ៉ាងរឹងមាំជាមួយប្រជាជន រដ្ឋអាសាម ហើយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដែលអាចធ្វើទៅបានដល់រដ្ឋរងគ្រោះ៕