កិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃសុក្ររបស់លោកប្រធានាធិបតី Joe Biden ទំនងជាមិនបានទប់ស្កាត់ការបះបោរនៅក្នុងគណបក្សផ្ទាល់ខ្លួនរបស់លោកដើម្បីបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកទេ បន្ទាប់ពីញ្ចប់ការជជែកដេញដោលទល់នឹងលោក Donald Trump ។

សមាជិកសភា ទី៥ អ្នកស្រី អែនជី ក្រែក (Angie Craig) នៃរដ្ឋ Minnesota កាលពីថ្ងៃសៅរ៍បានចូលរួមជាមួយក្រុមមន្ត្រីក្នុងការអំពាវនាវឱ្យប្រធានាធិបតីបញ្ឈប់ការប្រជែងតំណែងប្រធានាធិបតីអាណត្តិបន្ទាប់ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News ដ៏កម្ររបស់លោក លោក Biden បានច្រានចោលការជជែកដេញដោលរបស់លោកដែលថាជា "វគ្គដ៏អាក្រក់" ហើយបាននិយាយថា មានតែព្រះជាម្ចាស់ ប៉ុណ្ណោះដែលអាចបញ្ចុះបញ្ចូលរូបលោកឱ្យបញ្ចប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិថ្មី។

មានការមិនសប្បាយចិត្តកាន់តែខ្លាំងក្នុងចំណោមអ្នកប្រជាធិបតេយ្យ ទោះបីជាមិនមានសមាជិកជាន់ខ្ពស់ណាមួយនៃគណបក្សនេះ បានអំពាវនាវឱ្យលោក Biden វ័យ៨១ ឆ្នាំ លាលែងពីតំណែងជាបេក្ខជនប្រធានាធិបតីក៏ដោយ។
ការស្ទង់មតិមួយចំនួនបង្ហាញពីការនាំមុខរបស់លោក Trump កាន់តែខ្លាំងលើលោក Biden ហើយមនុស្សជាច្រើនមានការព្រួយបារម្ភអំពីការបាត់បង់តំណែងប្រធានាធិបតី និងអាសនៈសភា រួមជាមួយនឹងសមាជិកព្រឹទ្ធសភាភាគច្រើន ប្រសិនបើរូបលោកមានឈ្មោះនៅលើសន្លឹកឆ្នោតឆ្នាំនេះ ៕