អាជ្ញាធរអគ្គិសនីកម្ពុជា៖ បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ

2024/07/08 12:14:26 am        255

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ដោយបញ្ជាក់ថា បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសង្កេតឃើញថា សាធារណជនមួយចំនួន​បាន​សម្ដែង​នូវការព្រួយបារម្ភ ​អំពីការ​គ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនេះ ជាពិសេស​ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់តាមលក្ខណៈគ្រួសារ ឬបរិក្ខារក្នុងគេហដ្ឋាននោះ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងខាងលើនេះ មិនសំដៅលើការដំឡើង បរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ដូចជា អំពូល បំភ្លឺ ឬហ្វាប្រើពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យ ឆ្នាំងចម្អិនប្រើពន្លឺព្រះអាទិត្យ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះដែលដំឡើងប្រើដោយឡែកមិនពាក់ព័ន្ធ​ជាមួយប្រព័ន្ធ​បណ្តាញជាតិឡើយ។

ផ្ទុយទៅវិញស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ក្នុងនោះ​ប្រព័ន្ធពន្លឺ​ព្រះអាទិត្យ​លើដំបូលដែលភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិនេះ ​តម្រូវឱ្យមានការចុះបញ្ជី ការគ្រប់គ្រងបញ្ហាបច្ចេកទេស បញ្ហាគុណភាព ​និងបញ្ហាសុវត្ថិភាពឱ្យបានច្បាស់លាស់​ ពីព្រោះថា៖ ទី១.ប្រសិនបើគ្មានការចុះបញ្ជី ការគ្រប់គ្រង និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ វាអាចនឹង​បណ្តាល​ឱ្យមានករណីជ្រាបចរន្តអគ្គិសនីត្រលប់មកខ្សែបណ្តាញផ្គត់ផ្គង់វិញ ពេលផ្តាច់ចរន្តអគ្គិសនី​លើបណ្តាញ ដើម្បីធ្វើការ​ជួសជុល​ខ្សែបណ្តាញនានា​ដែលនៅលើបង្គោលអគ្គិសនី រួមមាន ខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជាផ្ទាល់ ទូរគមនាគមន៍ Internet ទូរទស្សន៍ អាចបង្កជាគ្រោះថ្នាក់​ដល់អាយុ ជីវិតរបស់អ្នកជួសជុលបណ្តាញ។ ទី២.ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពលដែលគ្មានលំនឹងប្រែប្រួល ឡើងចុះទៅតាមពន្លឺថ្ងៃ បើ​គ្មានការចុះបញ្ជី និងគ្រប់គ្រងច្បាស់លាស់ទេ ​ប្រព័ន្ធបណ្តាញជាតិ​មិនអាចរៀបចំការ​វិនិយោគ​បន្សាប​លំញ័រ​ឱ្យបានសមស្របនោះទេ វានឹងទារឱ្យផ្គត់ផ្គង់មានលំញ័រឡើងចុះប្រើប្រាស់មិនកើត ដែល​ពេលខ្លះទាញប្រព័ន្ធការពាររបស់បណ្តាញផ្គត់ផ្គង់អគ្គិសនីលោតផ្តាច់ការផ្គត់ផ្គង់ ប៉ះពាល់​ដល់អ្នកប្រើប្រាស់អគ្គិសនីដទៃទៀតក៏មាន ​និងទី៣ ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពល​ដែល​មានថាមពល​តែពេលមានពន្លឺព្រះអាទិត្យ បើគ្មានការចុះបញ្ជីនិងគ្រប់គ្រងឱ្យដឹងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិមិនអាចរៀបចំការផ្តុំប្រភពអគ្គិសនី និងការដំឡើងប្រព័ន្ធស្តុកថាមពល ទុក ដើម្បីបំពេញ​កង្វះខាត​ប្រភពថាមពលឱ្យអ្នកប្រើប្រាស់ពេលគ្មានពន្លឺព្រះអាទិត្យ ឬពេលយប់ឡើយ។

តាមរយៈសេចក្តីបំភ្លឺរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ​ស្តីពីស្វ័យ​ប្រកាសអំពី“ការដំឡើងនិងការ​ប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យលើដំបូល” ក្រសួងរ៉ែ និងថាមពល ​បានសហការជាមួយ UNDP រៀបចំ​គោលការណ៍គ្រប់គ្រងប្រព័ន្ធពន្លឺព្រះអាទិត្យ ​លើដំបូល ​ភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់​អគ្គិសនី​ដែលកំពុងទទួលការ​ផ្គត់ផ្គង់​ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​ ប្រព័ន្ធបណ្តាញជាតិ ដោយ​បានធ្វើការពិគ្រោះយោបល់ជាមួយអង្គទូត ដៃគូរអភិវឌ្ឍ និងអង្គការក្រៅ រដ្ឋាភិបាលនានា (NGO)។

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm