ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ពលរដ្ឋជាង៦០០គ្រួសារ នៅខេត្តពោធិ៍សាត់

2024/07/08 02:45:30 am        181

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា រួមទាំងមិត្តភក្តិ និងក្រុមការងារបានអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំអាហារសាមគ្គីជូនលោកយាយលោកតា បងប្អូនពលរដ្ឋចំនួន៦៥០គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

-ទីតាំងទី១គឺនៅវត្តភ្នំខុស ស្ថិតនៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានព្រះសង្ឃ១០អង្គ វត្តនេះទើបតែបានបង្កើតឡើងរយៈពេលតែ៨ខែតែប៉ុណ្ណោះ។

-ទីតាំទី២ គឺនៅវត្តប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វត្តនេះទើបបានបង្កើតឡើងរយៈពេល៣ឆ្នាំ មានព្រះសង្ឃគង់នៅចំនួន៥អង្គ។

វត្តទាំង២នេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអារាមនេះផងដែរ។

ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនៅក្នុងវត្តនេះផងដែរ។

បន្ទាប់មកឯកឧត្តម និងលោកជំទាវក៏បានអញ្ជើញទៅកាន់វិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីរៀបអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន៦៥០នាក់។ នៅទីនេះ ឯកឧត្តម និងលោកជំទាវបានចែកអំណោយជូនប្រជាពលរដ្ឋចំនួន៦៥០គ្រួសារដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកាផងដែរ។ ឯកឧត្តម និងលោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖

០១-អង្ករ១តោន

០២-ត្រីខចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស

០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ

០៩- តែចំនួន២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួ

១៤- ទឹកស៊ីអុីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន៣០ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ប្រេងកូឡា ចំនួន៥ដុំ

១៨- ប្រេងខ្យល់ ចំនួន៥ដុំ

១៩- ទឹកបរិសុទ្ធអារុណា១០កេះ

២០-បច្ច័យសម្រាប់វត្ត ២លានរៀល

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៦៥០គ្រួសារ ដោយ១គ្រួសារទទួលបាន៖

១-អង្ករ២៥គីឡូក្រាម

២-ត្រីខ១យួរ

៣-ទឹកដោះគោ៤កំប៉ុង

៤-ទឹកត្រី១យួរ

៥-ទឹកស៊ីអ៊ីវ១យួរ

៦-ស្ករស១គីឡូក្រាម

៧-ស្បែកជើង១គូ

៨-ប្រមា១

៩-សារុង១

១០-ប្រេងកូឡា១ដប

១១-ប្រេងខ្យល់១ដប

១២-សាប៊ូ១ដុំ

១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត

១៤-ថវិកាចំនួន៤ម៉ឺនរៀល៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm