យោងតាមប្រភពដឹងពីការសន្ទនាតាមទូរស័ព្ទ សមាជិកសភាគណបក្សប្រជាធិបតេយ្យកាន់តែច្រើន បានប្រាប់មេដឹកនាំសភាសំឡេងភាគតិចលោក ហេឃីម ជេហ្វ្រីស (Hakeem Jeffries) ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Joe Biden ចាំបាច់ត្រូវដើរចេញពីយុទ្ធនាការឆ្នាំ ២០២៤នេះ ។

លោក ជេហ្វ្រីស បានអំពាវនាវឲ្យទទួលយកសម្ពាធពីសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន បន្ទាប់ពី ការជជែកដេញដោលដ៏គួរឱ្យសោកស្ដាយរបស់លោក Biden កាលពីខែមុន។ ជំនួបតាមទូរស័ព្ទដែលបានធ្វើឡើងមុនពេលសមាជិកសភាត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញក្នុងសប្តាហ៍នេះ គឺពោរពេញទៅដោយការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះពាល់ដែលអាចកើតមានចំពោះសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ និងរបៀបដែលរារាំងឱកាសរបស់គណបក្សនេះ ក្នុងការឈ្នះសំឡេងភាគច្រើននៅក្នុងសភា។

ប្រភពពីអ្នកដែលមានវត្តមានក្នុងជំនួបតាមទូរស័ព្ទនោះបានប្រាប់ទូរទស្សន៍ CNN ថា លោក ជេហ្វ្រីស ពុំបានចែករំលែកព័ត៌មានជាមួយក្រុមសមាជិករបស់លោកនោះទេ ជាទីដែលរូបលោកឈរលើសំណួរថាតើ លោកBiden គួរតែបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញឬយ៉ាងណា ។
យោងតាមប្រភពមួយបានឱ្យដឹងថា ចំនួនសមាជិកសភាដែលបាននិយាយយ៉ាងច្បាស់ថាលោក Biden មិនគួរក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺមានច្រើនជាងចំនួនដែលគាំទ្រឱ្យលោកបន្តនៅចូលប្រកួតប្រជែង ៕