ទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក បានឃើញសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៤៨,៣អង្សាសេ កាលពីថ្ងៃអាទិត្យ ខណៈរលកកម្តៅរាលដាល បានបញ្ជូនសីតុណ្ហភាពខ្ពស់ក្នុងកំណត់ត្រាថ្មី នៅតាមបណ្តោយឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិក។

អង្គភាពសេវាអាកាសធាតុជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល៣៦លាននាក់ ប្រហែល ១០ភាគរយ របស់ប្រទេស ស្ថិតនៅក្រោមការព្រមានអំពីកម្តៅ ក្តៅខ្លាំង។

វីដេអូមួយបានបង្ហាញអ្នកទេសចរជាច្រើន បានទប់ទល់ទៅនឹងកម្ដៅក្តៅខ្លាំងនៅទីក្រុង Las Vegas។ អ្នកទេសចរ និយាយថា ពួកគេបានកំណត់ពេលវេលានៅខាងក្រៅ ហើយបានមើលទេសភាពភាគច្រើននៅពេលយប់។
នៅក្នុងឧទ្យានជាតិ Death Valley តាមបណ្តោយព្រំដែនរដ្ឋកាលីហ្វ័រញ៉ា-ណេវ៉ាដា អង្គភាពសេវាអាកាសធាតុជាតិនិយាយថា កម្តៅឡើងខ្ពស់ ប្រហែល៥៤ អង្សាសេ កាលពីថ្ងៃសុក្រ។
មនុស្ស៣៦លាននាក់ កំពុងស្ថិតនៅក្រោមការណែនាំអំពីកម្តៅ ខណៈមនុស្សប្រហែល១លាននាក់ប្រឈមទៅនឹងការតាមដានកម្តៅក្តៅខ្លាំងពេក រួមទាំងនៅភាគខាងកើតរដ្ឋ Oregon ភាគឦសាននៃរដ្ឋ Nevada និងភាគនិរតីនៃរដ្ឋអាយដាហូ(Idaho) ។