ប្រទេសប៉ាណាម៉ា បិទព្រំដែនឆ្លងកាត់ដោយបន្លាលួស បង្កឲ្យមានភាពចម្រូងចម្រាស់ក្នុងតំបន់

2024/07/08 05:31:01 pm        149

របងលួសបន្លា ដែលត្រូវបានដំឡើងដោយរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ដើម្បីរារាំងលំហូរជនអន្តោប្រវេសន៍ឆ្លងកាត់តាមព្រៃ Darien ដែលភ្ជាប់ពីអាមេរិកកណ្តាលទៅកាន់ប្រទេសកូឡុំប៊ី បានបង្កឱ្យមានការប្រឆាំងពីអ្នកស្រុក និងប្រទេសជិតខាង។

អង្គភាពសេវាព្រំដែនជាតិរបស់ប្រទេសប៉ាណាម៉ា បាននិយាយថា ការឆ្លងកាត់ព្រំដែនដែលគ្មានការអនុញ្ញាត នៅព្រៃនេះបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនអន្តោប្រវេសន៍ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។

អាជ្ញាធរប្រទេសប៉ាណាម៉ា និយាយថា ជនអន្តោប្រវេសន៍ជាង ១៩៥.០០០នាក់ បានឆ្លងកាត់ច្រកព្រំដែនទាំងនេះមិនទៀងទាត់ក្នុងឆ្នាំ២០២៤នេះ ។

ការសម្រេចចិត្ត បានធ្វើឲ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស និងប្រទេសជិតខាង ដោយលើកហេតុផលថា របាំងលួសបន្លា ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដែលជនអន្តោប្រវេសន៍ត្រូវប្រឈមមុខ ដោយបង្ខំឱ្យពួកគេធ្វើដំណើរទៅតាមផ្លូវដ៏គ្រោះថ្នាក់។

ការិយាល័យរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី បានសម្តែងការព្រួយបារម្ភរបស់ខ្លួន និងបានស្នើសុំឱ្យរដ្ឋាភិបាលប្រទេសប៉ាណាម៉ា ធានានូវសិទ្ធិជ្រកកោននិងសិទ្ធមនុស្ស របស់ជនអន្តោប្រវេសន៍។

កំណត់ត្រាខ្ពស់នៃជនអន្តោប្រវេសន៍ចំនួន ៥២០.០០០នាក់ បានឆ្លងកាត់ព្រៃ Darien កាលពីឆ្នាំមុន ភាគច្រើនជាកុមារ និងភាគច្រើនមកពីប្រទេសវេណេស៊ុយអេឡា អេក្វាឌ័រ និងប្រទេសហៃទី។

ប្រធានាធិបតីថ្មីរបស់ប្រទេសប៉ាណាម៉ា លោក ចូសេ រ៉ូល មូលីណូ(Jose Raul Mulino) បានចូលកាន់តំណែងកាលពីសប្តាហ៍មុន និងបានប្តេជ្ញាថានឹងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

រដ្ឋាភិបាលរបស់លោក ភ្លាមៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឆ្លងកាត់ព្រៃ Darien ដ៏គ្រោះថ្នាក់។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        5
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        45
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm