នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាលាលែងពីតំណែង ក្រោយរងបរាជ័យក្នុងការបោះឆ្នោតសភា

2024/07/08 06:24:30 pm        145

នាយករដ្ឋមន្ត្រីបារាំង លោក ហ្កាប្រ៊ីយែល អាតាល់ (Gabriel Attal) បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ (០៨ កក្កដា) ថាលោកនឹងដាក់សំណើលាលែងពីតំណែងទៅកាន់ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃចន្ទ (០៨ កក្កដា) នេះ បន្ទាប់ពីការបរាជ័យនៃក្រុមចម្រុះកណ្តាលនិយមរបស់លោក ម៉ាក្រុង ក្នុងការបោះឆ្នោតនីតិបញ្ញត្តិ (សភា) ដោយបន្ថែមថាលោកនឹងបន្តបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើចាំបាច់។

លោក អាតាល់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ជាការស្មោះត្រង់ចំពោះក្រុមនយោបាយដែលខ្ញុំតំណាងនៅក្នុងយុទ្ធនាការនេះ និងស្របតាមគោលការណ៍របស់ខ្ញុំ ខ្ញុំនឹងដាក់លិខិតលាលែងពីតំណែងនៅព្រឹកស្អែកទៅកាន់លោកប្រធានាធិបតី»។

ដោយនិយាយថាប្រជាជនបារាំង អាចរងឥទ្ធិពលពី «ភាពមិនប្រាកដប្រជា» អំពីអនាគត បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតនីតិបញ្ញត្តិនោះ លោក អាតាល់ បានសង្កត់ធ្ងន់ថាលោកនឹងនៅតែកាន់តួនាទីរបស់ខ្លួនជានាយករដ្ឋមន្ត្រី ដរាបណាមានការតម្រូវឱ្យលោកនៅបន្ត ដោយសារបារាំង នឹងត្រូវរៀបចំការប្រកួតកីឡាអូឡាំពិកក្នុងរយៈពេលបីសប្តាហ៍។ ទោះបីជាលោក អាតាល់ បញ្ជូនការលាលែងពីតំណែងទៅលោក ម៉ាក្រុង ក៏ដោយ ក៏សំណើនោះមិនចាំបាច់ត្រូវបានទទួលយកភ្លាមៗនោះទេ។

លោក អាតាល់ បានធ្វើអត្ថាធិប្បាយបែបនេះបន្ទាប់ពីក្រុមចម្រុះរណសិរ្សប្រជាប្រិយថ្មី (NFP) ឆ្វេងនិយម របស់បារាំង បានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសភាជុំទីពីរ ក្នុងការឈ្នះដែលមិននឹកស្មានដល់ លើសក្រុមស្ដាំនិយមជ្រុល ប៉ុន្តែខ្វះសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm