ផ្សារទំនើបដ៏ធំមួយ បានកំពុងយកចិត្តទុកដាក់ និងគាំទ្រផលិតផលដែលវេចខ្ចប់ក្នុងស្រុក

2024/07/08 08:26:59 pm        199

ម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុក បង្ហាញនូវអារម្ភណ៍សប្បាយរីករាយ បន្ទាប់​ពី​មាន​ការ​គាំទ្រ​ពីផ្សារ​ទំនើបម៉ាក្រូ និងអតិថិជន របស់ផ្សារម៉ាក្រូ ដោយបានទិញ​និងភ្លក្ស​នូវ​រសជាតិ​ផលិត​ផល​កែច្នៃក្នុងស្រុកស្ទើរគ្រប់ៗគ្នា និងរំពឹងថា នៅពេលខាងមុខប្រជាពលរដ្ឋខ្មែរ និង​គាំទ្រ​ផលិត​ផល​ខ្មែរ​ទាំងអស់គ្នា។ 

ម្ចាស់សិប្បកម្មកែច្នៃនិងវេចខ្ចប់ផលិតផលក្នុងស្រុក លើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់​ងារ​អ្នក​យកព័ត៌មាន BTV ក្នុងវេទិកា ផ្គូផ្គងរវាងអ្នកផលិត-អ្នកទិញ គម្រោងអភិវឌ្ឍ​អាជីវកម្ម​ប្រកប​ដោយ​សុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ដែលរៀបចំនៅផ្សារម៉ាក្រូ ជ្រោយចង្វា ដែលបានបញ្ចប់នៅថ្ងៃម្សិលមិញនេះថា ពាក់ព័ន្ធការរៀបចំដាក់តាំងបង្ហាញ និង​លក់​ផលិត​ផលនេះ ពួកគាត់តែងតែចូលរួមដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជាការផ្សព្វផ្សាយ​ទៅ​ដល់​ប្រពលរដ្ឋ​ដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និង អនាម័យជាដើម ដើម្បីឲ្យប្រជាជន​ជួយ​គាំទ្រ​ផលិត​ផល​ក្នុងស្រុក ក្នុងនោះការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ ណាស់, ប្រសិន​​បើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដំណើរកាន់តែខ្លាំង វាជាការចូល​រួម​ចំ​ណែក​ដល់​ការ​លើក​កម្ពស់​កសិករ​ជាអ្នកដាំដុះ វិស័យការងារ ការបង្កើតនូវតម្លៃបន្ថែមកាន់តែខ្ពស់ និងការចូលរួម​ចំណែក​ក្នុង​សេដ្ឋកិច្ចជាដើម។

ម្ចាស់សិប្បកម្មទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា នៅក្នុងរយៈពេលមួយឆមាសមកនេះ ផលិត​​ផលរបស់ពួកគាត់បាន រុញចូលទីផ្សារធំៗជាបន្តបន្ទាប់ និងលក់ដាច់ប្រសើរជាងពេលមុនៗ និង​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងខ្លាំង, ហើយតាម រយៈនេះរំពឹងថា ចាប់ពី​ពេល​នេះ​ត​ទៅ សម្រាប់ទីផ្សារក្នុងស្រុក នឹងសំបូរទៅដោយផលិតផលខ្មែរ។

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើក​ឡើងថា ជុំវិញការជួយ ជ្រោមជ្រែងដល់ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់​ផលិតផល​ក្នុង​ស្រុក​នេះ គណៈកម្មាធិការជាតិបានយកចិត្តទុកដាក់បំផុត លើកកម្ពស់ ការកែច្នៃនិងវេចខ្ចប់ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក ក្នុងនោះនាពេលកន្លងមកនេះ គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ បានរៀបចំវេទិកាផ្គូផ្គងនៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងការ​រៀបចំ​វេទិកា​នៅ​ផ្សារ​ទំនើប​ម៉ាក្រូ នេះជាលើកទី២ ហើយនឹងមានជា បន្តបន្ទាប់ ដើម្បីឲ្យផ្សារទំនើបមួយនេះ ក៏ផ្សារ​ទំនើបផ្សេងៗ ទទួលយកផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុកឲ្យបានកាន់តែច្រើន។

ឯកឧត្តមបណ្ឌិត បន្ថែមថា ដើម្បីជួយដល់សិប្បកម្មកែច្នៃ និងវេចខ្ចប់នេះ គណៈកម្មាធិការជាតិ មាន​ផែន​ការសកម្មភាពជាបន្តបន្ទាប់ ជាពិសេសតាម​រយៈ​ការ​រៀបចំ​វេទិកា​ផ្គូផ្គង​រវាង​អ្នក​លក់ និង​អ្នក​ទិញ ក្នុងគោលបំណងជម្រុញឲ្យផលិតផលរបស់ពួកគាត់ហូរ ចូលទីផ្សារ កាន់តែច្រើន ជា​ពិសេស​ផ្សារ​ទំនើបៗ ក្រោមពាក្យស្លោកមួយថា (រួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ទិញផលិត​ផល​ខ្មែរ​គឺ​ស្នេហា​ជាតិ, និងទិញផលិតផលខ្មែរឈ្នះឈ្នះទាំងអស់គ្នា)៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm