UN៖ កម្ពុជាជាប្រទេសគំរូល្អ លើការងារប្រតិបត្តិការថែរក្សាសនិ្តភាពអន្តរជាតិ

2024/07/08 09:01:18 pm        124

នៅថ្ងៃទី៨ ខែកក្កដានេះ ជាថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនាកិច្ចផ្លូវការបស់ ឯកឧត្តម ជិន ភីល័ គ្រូអ៊ិច (Jean-Pierre Lacroix) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ UN រយៈពេល​៤​ថ្ងៃ នៅកម្ពុជា។ ដំណើរទស្សនៈកិច្ច បានអញ្ជើញពិនិត្យលើការងារដោះមីន ការ​រៀប​ចំកម្លាំង​ត្រៀមការគ្រប់គ្រង និងការហ្វឹកហ្វឺនកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា មុននឹង​ចាត់​បញ្ជូ​ន​កង​កម្លាំង​ទ័ព​មួកខៀវចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព UN ។

ជារួមនៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការនេះ ឯកឧត្តមអគ្គលេខាធិការរង UN បាន​​ធ្វើ​ការ​កោត​សរសើរ​កម្ពុ​ជា ដែលបានធ្វើការងារល្អប្រសើរ លើការងារត្រៀម និងការគ្រប់គ្រង ការហ្វឹកហ្វឺន​កង​កម្លាំង​ថែ​រក្សាសន្តិភាព មុននឹងចាត់បញ្ជូន​កង​កម្លាំង​ទាំង​នោះចូ​ល​រួម​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​ក្រប​ខ័ណ្ឌ UN ហើយថា កម្ពុជាជាប្រទេសជោគជ័យ​លើ​ការប្រែក្លាយ​ពី​ប្រទេស​ដែល​រ​ង​គ្រោះដោ​យ​សារសង្គ្រាម ទៅជាប្រទេសចូលរួម​ចំណែក​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ក្នុង​ក្រប​ខ័ណ្ឌ​UN ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាព ដល់បណ្ដាប្រទេសដទៃទៀត ដែល​ការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់ បណ្ដាប្រទេសផ្សេងទៀតជុំវិញពិភពលោក។

ឯកឧត្តម​អគ្គលេខាធិការរង UN ថ្លែងថា UN បន្តការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការ​យ៉ាង​រឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​លើ​កិច្ច​សហប្រតិបត្តិការ​បញ្ជូន​កង​កម្លាំ​ងរក្សា​សន្តិភាព​របស់ខ្លួន ចូលរួមកាងារប្រតិបត្តិការថែរក្សាសន្តិភាព UN ហើយតាមរយៈ​ការ​ចូលរួម​ប្រតិបត្តិការ​ថែ​រក្សាសន្តិភាព UN រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាទទួលបានចំណេះដឹង និង​ពិសោធន៍​ច្រើន និងស្នើឲ្យចែករំលែកបទពិសោធន៍ និងជំនាញវិជ្ជាជីវៈនេះ​ជូន​ដល់​បណ្តា​ប្រទេស​ដទៃ​ពិសេសការងារដោះមីន និងកម្ទេចគ្រឿងផ្ទុះ។

នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បាន​ថ្លែង​ថា តាមរយៈដំណើរបំពេញទស្សនៈកិច្ចរបស់មន្ត្រីជាន់ខ្ពស់ UN មកកម្ពុជានេះ​ត្រូវ​បាន​UN​សំណូមព​រ​រៀប​ចំ​កង​កម្លាំងត្រៀមបំរុង ខណៈកម្ពុជាក៏បានដាក់បញ្ចូល​កង​កម្លាំង​រក្សា​សន្តិភាព​ចូល​ទៅក្នុងប្រព័ន្ធត្រៀមជាស្រាច់របស់អង្គការសហប្រជាជាតិ UN PCRS មានចំនួន​៤​កង​រួម​មាន៖ កងវិស្វកម្មព្រលានយន្តហោះមួយកងចំនួន១២៩នាក់ កងស្ពានបណ្តែតទឹក និង​ចល័ត​លើ​គោក ១កង ចំនួន១៩៤នាក់ និងកងអាវុធហត្ថ ១កងចំនួន១១៩នាក់ រួចហើយ​ហើយ​កង​ទាំង​នេះ​អស់ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញរួចរាល់អស់ហើយ ដើម្បី​ត្រៀម​ចាត់​បញ្ជូនរហ័សក្នុងការប្រតិបត្តិការថែរក្សាសន្តិភាពអន្តរជាតនៅថ្ងៃខាងមុខ។

សូម​បញ្ជាក់ថា នៅក្នុងដំណើរទស្សនៈកិច្ចរយៈពេល ៤ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកក្កដានេះ អគ្គ​លេខាធិការ​រងUN និងប្រតិភូរួមដំណើរ ក្រៅពីចូលថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ឯកឧត្តម​បានអញ្ជើញទស្សកិច្ចគ្រឿងចក្រទ័ពមួកខៀវត្រៀមចាត់បញ្ជូនរហ័ស នៅសាលា​ហ្វឹកហ្វឺន​រក្សា​សន្តិភាពពហុជាតិ ទស្សនាការហ្វឹកហ្វឺនជំនាញដោះមីន ទស្សនាចម្ការមីន និង​ទស្សនា​បណ្តា​ប្រាសាទនានាតំបន់អង្គរ ខេត្តសៀមរាប និងបា្រសាទកោះកេរ្តិ៍៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm