អូស្ត្រាលីដាក់បម្រាមគោចរពេលយប់ នៅក្នុងទីក្រុងដាច់ស្រយាល បន្ទាប់ពីមានអំពើហិង្សា

2024/07/08 10:11:50 pm        32

ប្រទេសអូស្ត្រាលីបានបញ្ជាឲ្យដាក់បម្រាមគោចររយៈពេល ៣យប់ នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ នៅក្នុងទីក្រុងទេសចរណ៍មួយ គឺទីក្រុង Alice Springs បន្ទាប់ពីមានឧប្បត្តិហេតុកើតអំពើហិង្សាជាច្រើន ក្នុងនោះរួមទាំងហេតុការណ៍វាយដំលើមន្ត្រីនគរបាលដែលឈប់សម្រាកចំនួន ៤នាក់ផងដែរ។

ស្នងការនគរបាលដែនដីភាគខាងជើងមួយនេះ គឺលោក Michael Murphy បាននិយាយថា៖ «គ្រោះថ្នាក់ដ៏ធំ និងការរំខានស៊ីវិល បានកើតឡើងក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនៅទីក្រុង Alice Springs»។

លោក Murphy បានប្រាប់អ្នកសារព័ត៌មានថា មន្រ្តីត្រូវបានវាយប្រហារនៅពេលដែលពួកគេ កំពុងដើរទៅលំនៅឋានរបស់ខ្លួន ហើយភ្លាមៗ គេមិនទាន់ដឹងនៅឡើយទេថា តើជនល្មើសកំណត់ បានអត្តសញ្ញាណជនរងគ្រោះថា ជានគរបាល ឬយ៉ាងណា។ បម្រាមគោចរនឹងចូលជាធរមាន ចាប់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក។

គួរបញ្ជាក់ថា នៅក្រោមច្បាប់ថ្មីដែលដាក់ឲ្យប្រើប្រាស់ ក្នុងខែឧសភា ស្នងការនគរបាលមានសិទ្ធិអំណាចប្រកាសការបិទខ្ទប់រយៈពេល ៣ថ្ងៃ ដើម្បីគ្រប់គ្រងឧប្បត្តិហេតុហិង្សាណាមួយ ហើយអាចស្នើសុំឲ្យរដ្ឋាភិបាលបន្លាយពេលវេលាបន្ថែមទៀត។

កាលខែមីនា បម្រាមគោចរសម្រាប់ពួកយុវជនរយៈពេល ២សប្តាហ៍ ត្រូវបានប្រកាស ក្នុងទីក្រុង Alice Springs នេះ បន្ទាប់ពីមានជម្លោះដ៏ធំមួយដែលមានពាក់ព័ន្ធនឹងមនុស្ស ១៥០នាក់។ មេដឹកនាំសហគមន៍បានកំណត់ជាយូរមកហើយថា ការប្រើប្រាស់គ្រឿងស្រវឹងជាកត្តាសំខាន់នៅពីក្រោយនៃការកើតមានអំពើហិង្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm