ក្រុមហ៊ុនក្នុងស្រុកចំនួន២ គ្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងផលិតជីលាមកសត្វ នៅខេត្តកំពង់ស្ពឺ

2024/07/08 10:26:33 pm        315

កំពង់ស្ពឺ៖ ឯកឧត្តម គី ចន្ទ័រំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បច្ចុប្បន្ន​មានក្រុមហ៊ុនធំក្នុងស្រុកចំនួន២ គ្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងផលិតជី ដែល​កែច្នៃ​ចេញ​ពីលាមកសត្វនៅខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្ដល់នូវការងារជាច្រើនកន្លែង សម្រាប់​ប្រជាពលរដ្ឋ​ផងដែរ ។

ក្នុងពេលដឹកនាំអ្នកវិនិយោគនៃក្រុមហ៊ុនឧកញ៉ា ស្រី ចន្ធូ និងក្រុមហ៊ុន ហ៊ុយ យន់ ជីកសិកម្ម មន្ត្រី​មន្ទីរ​ជំនាញ​កសិកម្ម ចុះពិនិត្យសក្តានុពលវិនិយោគលើផ្នែកកសិកម្ម និង​វារីវប្បកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ខេត្ត​កំពង់​ស្ពឺ គឺជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែកកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដែល​អ្នកវិនិយោគជាតិ អន្តរជាតិចាប់អារម្មណ៍ និងដាក់គោលដៅមកលើខេត្តនេះ ដោយ​ភាព​អំណោយ​ផល​នេះហើ​យ ទើបមានក្រុមហ៊ុនទាំងរួមដំណើរទាំង២នេះ បានចាប់អារម្មណ៍ និង​សិក្សា​ស្វែងយល់បន្ថែម ពីសក្ដានុពលរបស់ខេត្ត ។

ឯកឧត្តម គី ចន្ទ័រំដួល បានបន្ថែមថា ក្រោយពិនិត្យ សិក្សាស្វែងយល់នៅតាមកសិដ្ឋាននានារួច មក​ក្រុម​ហ៊ុនឧកញ៉ា ស្រី ចន្ធូ បានចាប់អារម្មណ៍ លើការវិនិយោគវិស័យចិញ្ចឹមសត្វគោ ដាំស្មៅ និង​អភិវឌ្ឍន៍វិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្ត ហើយទន្ទឹមនោះដែរក្រុមហ៊ុន ហ៊ុយ យន់ ផលិតជីកសិកម្មក៏បានចាប់អារម្មណ៍ផងដែរ លើការ​ប្រមូល​កាក​សំណល់​លាមក​សត្វគោ ជ្រូក ចេញពីកសិដ្ឋាននានា ដើម្បីកែច្នៃនិងផលិតជាជីកសិកម្ម។

បើតាមលោក យឹម ណន អនុប្រធានក្តាប់រួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​កំពង់ស្ពឺ​ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានកសិដ្ឋានចិញ្ចឹមជ្រូករហូតដល់ទៅ ២២៧​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម​សត្វគោចំនួន៧កន្លែង ហើយកសិដ្ឋានទាំងអស់នោះ នឹងធានាដល់ការ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម ដល់ក្រុមហ៊ុនខាងលើ សម្រាប់ផលិត និងកែច្នៃជីកសិកម្មបានផងដែរ ។

គួរបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តកំពុងមានការទាក់ទាញយ៉ាងខ្លាំង លើការ​វិនិយោគ​វិស័យ​រោង​ចក្រ សហគ្រាស និងកែច្នៃផលកសិកម្មជាដើម ព្រោះជាខេត្តមានផ្លូវជាតិ ផ្លូវល្បឿនល្បឿន និង​ហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើន អំណោយផលដល់ការវិនិយោគ ខណៈមួយឆ្នាំ ខេត្តរកចំណូល​បាន​ជាច្រើន​លាន​ដុល្លារ ពីវិស័យទាំងអស់នោះផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm